ព័ត៌មានអន្តរជាតិ

ជប៉ុន បញ្ជាក់ពីការត្រៀម​ខ្លួន​ ជា​ស្រេច​ ដើម្បី​គាំទ្រ​កោះតៃវ៉ាន់ បន្ទាប់​ពី​រញ្ជួយ​ដី​កម្រិត ៧,៧រ៉ិចទ័រ

Xinhua

តូក្យូ៖ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ប្រទេសជប៉ុន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ការគាំទ្រ ណាមួយ ដែលចាំបាច់ដល់កោះតៃវ៉ាន់ ដែលជាអ្នកជិតខាងឆ្លងកាត់សមុទ្រ បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារនៅឆ្នេរ សមុទ្រភាគខាងកើត នៃកោះនេះ។

នៅក្នុងការបង្ហោះ នៅលើបណ្ដាញ X ដែលពីមុនត្រូវ បានគេស្គាល់ថាជាបណ្ដាញ Twitter លោក គីស៊ីដា បានសម្តែងការ អាណិតអាសូរ ចំពោះជនរងគ្រោះ នៃគ្រោះរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ ដែលបានវាយប្រហារដែនកោះនេះ។

លោក គីស៊ីដា ក៏បានសម្តែងការដឹងគុណចំពោះ “ការគាំទ្រដ៏កក់ក្តៅ ដែលផ្តល់ដោយប្រជាជន តៃវ៉ាន់ ដែលជាមិត្តជាទី ស្រឡាញ់របស់យើង” បន្ទាប់ពីមាន ការរញ្ជួយដី ដែលបានវាយ ប្រហារប្រទេសជប៉ុន នៅថ្ងៃបុណ្យចូលឆ្នាំថ្មី ក៏ដូចជាបន្ទាប់ពីការរញ្ជួយដី ដ៏ធំនិងគ្រោះមហន្តរាយ ស៊ូណាមិក្នុងឆ្នាំ២០១១។

ជាការឆ្លើយតប ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានថ្លែងអំណរគុណ ចំពោះលោក គីស៊ីដា សម្រាប់សាររបស់លោក ហើយបានឲ្យដឹងនៅលើវេទិកា X ថាលោកស្រីត្រូវបានរំឮកពីមិត្តភាពរវាងតៃវ៉ាន់ និងជប៉ុន ដោយបានឃើញសារលើកទឹកចិត្ត ដែលប្រជាជនជប៉ុន បានបង្ហោះនៅលើបណ្តាញសង្គម។

លោកស្រី Tsai បានឲ្យដឆងនៅក្នុងការបង្ហោះជាភាសាជប៉ុនថា “រដ្ឋាភិបាលតៃវ៉ាន់ បានអនុវត្តវិធានការផ្សេងៗរួចហើយ និងបានធ្វើប្រតិបត្តិការជួយសង្គ្រោះ” លោកស្រី Tsai បានឲ្យដឹងនៅក្នុងការបង្ហោះជាភាសាជប៉ុន ដោយបន្ថែមថាលោកស្រី អរគុណចំពោះការព្រួយបារម្ភ ដែលបង្ហាញចំពោះតៃវ៉ាន់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top