ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គ្រោង​រៀបចំ​កិច្ចប្រជុំ​កំពូល​ ៣​ផ្លូវ​ជាមួយ​ជប៉ុន និងចិន នៅ​ខែឧសភា​

Kyodo

សេអ៊ូល៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូល ត្រីភាគីជាមួយជប៉ុន និងចិន ក្នុងខែឧសភា ដោយចាប់ផ្តើមកិច្ចចរចាឡើងវិញ ដែលមិនបានធ្វើឡើងចាប់តាំងពីឆ្នាំ២០១៩ ដោយសារតែទំនាក់ទំនងរវាងទីក្រុងតូក្យូ និងសេអ៊ូល មានភាពតានតឹងជុំវិញបញ្ហា ពលកម្មក្នុងសម័យសង្គ្រាម និងការរាតត្បាតនៃជំងឺកូវីដ-១៩។

យោងតាមប្រភពបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូង ដែលជាប្រធានប្ដូរវេនបច្ចុប្បន្ននៃ កិច្ចសន្ទនាត្រីភាគីបាននឹងកំពុងស្វែងរក ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ឬនៅក្នុងខែមេសា ឆ្នាំនេះ។

ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​កិច្ច​ប្រជុំ​កំពូល​ បី​ដង​ចុង​ក្រោយ​ក្នុង​ខែ​ធ្នូ ឆ្នាំ២០១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលបានធ្លាក់ចុះបន្ទាប់ពី តុលាការកំពូលរបស់កូរ៉េខាងត្បូងក្នុងឆ្នាំ២០១៨ បានបញ្ជាឱ្យក្រុមហ៊ុនជប៉ុន ចំនួនពីរផ្តល់សំណងដល់ ដើមបណ្តឹងកូរ៉េខាងត្បូង ចំពោះការបង្ខំឱ្យធ្វើការក្នុងសម័យសង្រ្គាមក្នុងអំឡុងពេល អាណានិគមរបស់ប្រទេសជប៉ុនឆ្នាំ១៩១០-១៩៤៥ នៃឧបទ្វីបកូរ៉េ។

ប្រភពបានឲ្យដឹងថា មេដឹកនាំនៃប្រទេសជិតខាងអាស៊ីទាំងបី ទំនងជានឹងពិភាក្សាអំពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបញ្ហាក្នុងតំបន់ ដូចជាការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ដោយកូរ៉េខាងត្បូង និងជប៉ុនសង្ឃឹមថា នឹងជំរុញប្រទេសចិន ឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើទីក្រុងព្យុងយ៉ាង ដើម្បីដោះស្រាយបញ្ហា ដែលទាក់ទងនឹងកូរ៉េខាងជើង។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ជប៉ុន និងចិនបានជួបពិភាក្សាផ្ទាល់ក្នុងខែវិច្ឆិកា នៅទីក្រុងប៊ូសាន ជាកន្លែងដែលពួកគេបានយល់ព្រម បង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំកិច្ចប្រជុំកំពូលនៃ មេដឹកនាំរបស់ពួកគេនៅដើមដំបូង។

មេដឹកនាំមកពីប្រទេសទាំងបី បានជួបប្រជុំជាទៀងទាត់នៅលើគែម នៃសន្និសីទអន្តរជាតិចាប់តាំងពីឆ្នាំ១៩៩៩ ហើយបាននិងកំពុងផ្លាស់ប្តូរភារកិច្ច ធ្វើជាម្ចាស់ផ្ទះរបស់ពួកគេនៅក្នុងកិច្ចប្រជុំកំពូល តែម្នាក់ឯងចាប់តាំងពីឆ្នាំ២០០៨ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top