ព័ត៌មានអន្តរជាតិ

រុស្សីវាយប្រហារ ទៅលើមូលដ្ឋាន ទាហាន ស៊ីឈ្នួលបរទេស នៅអ៊ុយក្រែន

RT News

បរទេស៖ ក្រសួងការពារជាតិ នៅទីក្រុងមូស្គូបានប្រកាសថា យោធារុស្ស៊ីបានធ្វើការវាយប្រហារ ប្រកបដោយភាពជាក់លាក់ ខ្ពស់ទៅលើឃ្លាំងគ្រាប់ និងមូលដ្ឋានបណ្តោះអាសន្ន សម្រាប់ទាហានស៊ីឈ្នួលបរទេស នៅក្នុងតំបន់ Kharkov នៃប្រទេសអ៊ុយក្រែន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា គោលដៅទាំងពីរមាន ទីតាំងនៅជិតទីក្រុង Merefa ប្រហែល ២០ គីឡូម៉ែត្រ ភាគនិរតីនៃតំបន់ Kharkov ។ ក្រសួងការពារជាតិរុស្ស៊ីបានបន្ថែមថា “យន្តហោះយុទ្ធសាស្ត្រប្រតិបត្តិការ យន្តហោះគ្មានមនុស្សបើក កងកម្លាំងមីស៊ីល និងកាំភ្លើងធំ” ត្រូវបានចូលរួមក្នុងការវាយប្រហារនេះ។

អ្នកសម្របសម្រួលប្រតិបត្តិការ ក្រោមដីលោក Sergey Lebedev បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន RIA Novosti ថា គោលដៅមួយក្នុងចំណោម គោលដៅគឺរោងចក្រ Merefa Mechanical Plant ជាកន្លែងដែលកងទ័ពទីក្រុងគៀវ កំពុងផលិត និងរក្សាទុកយន្តហោះ គ្មានមនុស្សបើក ខណៈគោលដៅទីពីរគឺជាឃ្លាំងដាក់រថក្រោះ ដែលផ្ទុករថក្រោះ និងគ្រូបង្រៀន ដែលផ្តល់ដោយបរទេសរបស់អ្នកគាំទ្រអ៊ុយក្រែន។

លោកបានបញ្ជាក់ថា រថភ្លើងដែលដឹកទាហាន និងសម្ភារៈរបស់អ៊ុយក្រែន ដែលកំពុងដាក់នៅមិនឆ្ងាយ ពីសាលានៅពេលមានការវាយប្រហារ ក៏រងការវាយប្រហារផងដែរ ។ ទោះយ៉ាងណាព័ត៌មានលម្អិតទាំងនេះ មិនទាន់ត្រូវបានមន្ត្រីបញ្ជាក់នៅឡើយទេ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ថា ហេដ្ឋារចនាសម្ព័ន្ធលំនៅដ្ឋាននៅទីក្រុង Kharkov ត្រូវបានវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ។ យោងតាមរបាយការណ៍ ការវាយប្រហារនេះ បានបណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់បួននាក់ស្លាប់។ យន្តហោះគ្មានមនុស្សបើកក៏ត្រូវបានគេរាយការណ៍ថា បានវាយប្រហាររោងចក្រថាមពលកំដៅដែលមានទីតាំងនៅជិតភូមិ Slobozhanskoye ចម្ងាយ ៥៥ គីឡូម៉ែត្រពី Kharkov ៕
ប្រែសម្រួលៈ ណៃ តុលា

To Top