ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ ជនល្មើសវាយប្រហារ ភេរវកម្មនៅទីក្រុងមូស្គូ មានគោលបំណង បំផ្លាញការរួបរួម របស់រុស្ស៊ី

Xinhua

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា មេក្លោងនៅពីក្រោយការវាយប្រហារ ភេរវកម្មដ៏សាហាវនៅជាយក្រុងម៉ូស្គូ មានគោលបំណងធ្វើឱ្យ ខូចដល់ការរួបរួមរបស់រុស្ស៊ី ។

លោក ពូទីន បានឲ្យដឹងថា ការស៊ើបអង្កេតបានផ្តល់ថា គោលដៅចម្បងនៃការវាយប្រហារគឺ “យ៉ាងជាក់លាក់ក្នុងការធ្វើឱ្យខូចខាតដល់ការរួបរួមរបស់យើង មិនមានគោលដៅផ្សេងទៀត ដែលអាចមើលឃើញនោះទេ ហើយក៏មិនមានអ្វីដែរ”។

ផ្ទាំងពាណិជ្ជកម្ម

លោក ពូទីន ក៏បានឲ្យដឹងផងដែរថា រុស្ស៊ីមិនអាចក្លាយជាគោលដៅ នៃការវាយប្រហារភេរវកម្ម ដោយពួកជ្រុលនិយមអ៊ីស្លាមនោះទេ ដោយបន្ថែមថាប្រទេសនេះ បង្ហាញពី “គំរូតែមួយគត់ នៃការរួបរួមក្នុងចំណោមជំនឿ សាសនា និងជាតិសាសន៍ផ្សេងៗគ្នា”។

ស្ថិតិផ្លូវការបានបង្ហាញថា ការបាញ់ប្រហារកាលពីថ្ងៃទី២២ ខែមីនា នៅកន្លែងប្រគុំតន្ត្រី Crocus City Hall នៅភាគពាយ័ព្យនៃទីក្រុងមូស្គូ ត្រូវបានបន្តដោយអគ្គីភ័យដ៏ធំមួយ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤៤នាក់បានស្លាប់ និង ៥៥១នាក់ផ្សេងទៀតរងរបួស៕
ប្រែសម្រួល ឈូក បូរ៉ា

To Top