ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង ច្រានចោល ការអះអាងដែលថា ទីក្រុងប៉ារីស ប្រហែលជាជាប់ពាក់ព័ន្ធ នឹងការសម្លាប់រង្គាល នៅ Crocus City Hall នៅជាយក្រុងមូស្គូ

RT News

បរទេស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានច្រានចោលការអះអាងដែលថា ទីក្រុងប៉ារីសប្រហែល ជាមានជាប់ពាក់ព័ន្ធ នឹងការសម្លាប់រង្គាលនៅ Crocus City Hall នៅខាងក្រៅ ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដោយនិយាយ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបារាំង កាលពីថ្ងៃព្រហស្បតិ៍ ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃពុធជាមួយសមភាគី បារាំងលោក Sebastien Lecornu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានលើកឡើងថា អ្នកគាំទ្រលោកខាងលិច របស់ទីក្រុងគៀវ រួមទាំងទីក្រុងប៉ារីស ប្រហែលជានៅពីក្រោយ ការវាយប្រហារនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារភេរវកម្ម កាលពីខែមីនា ដែលបានអង្រួន ប្រទេសរុស្ស៊ី គឺបានឆក់យកជីវិតមនុស្សជាង ១៤០នាក់ ។ ខ្មាន់កាំភ្លើងប្រដាប់អាវុធ បានសម្រុកចូលកន្លែងប្រគុំតន្ត្រីមួយ នៅខាងក្រៅរដ្ឋធានី។ ជនសង្ស័យជាអ្នកបាញ់ប្រហារ ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចរុស្ស៊ី នៅតាមផ្លូវទៅកាន់ព្រំដែន អ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិបារាំង និង រុស្ស៊ី បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃពុធ ។ ក្នុងអំឡុងពេលនៃការសន្ទនានោះ លោក Lecornu បានប្រាប់សមភាគីរុស្ស៊ី ម្តងហើយម្តងទៀតថា បណ្តាប្រទេសលោកខាងលិច និងអ៊ុយក្រែន មិនមានជាប់ពាក់ព័ន្ធ ក្នុងការសម្លាប់រង្គាលនោះទេ។

លោក Shoigu បានឆ្លើយតបថា គាត់មានភាពវៃឆ្លាត ផ្ទុយពីនេះដោយនិយាយថា “របបទីក្រុងគៀវ មិនធ្វើអ្វីដោយគ្មានការ យល់ព្រមពីអ្នកគាំទ្រ លោកខាងលិចនោះទេ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top