ព័ត៌មានអន្តរជាតិ

ប៉ូឡូញអំពាវនាវ ឲ្យមានការបង្កើន ការចំណាយយោធា សម្រាប់ណាតូ បន្ថែម៥០ភាគរយ

RT News

បរទេស៖យោងតាមការសារព័ត៌មាន Rzeczpospolita បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានផ្ញើលិខិតផ្លូវការ មួយទៅកាន់មេដឹកនាំ នៃរដ្ឋមិត្តណាតូ ដោយជំរុញឱ្យពួកគេបង្កើន តម្រូវការចំណាយអប្បបរមា សម្រាប់វិស័យការពារជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ នៅទីក្រុងប្រ៊ូសែល ដើម្បីរំលឹកខួបលើកទី៧៥ នៃការចុះហត្ថលេខាលើឯកសារ បង្កើតអង្គការណាតូ លោក Duda បានអះអាងថា កម្រិតចំណាយយោធា
អប្បបរមាបច្ចុប្បន្ន នៃ ២ភាគរយនៃផលិតផល ក្នុងស្រុកសរុប ដែលត្រូវបានបង្កើត ឡើងក្នុងឆ្នាំ២០១៤ គឺមិនទាន់គ្រប់គ្រាន់ទៀតទេ ។

ប្រធានាធិបតីរូបនេះ គាត់ក៏បានស្នើឱ្យបង្កើនវាដល់ ៣ភាគរយ ហើយបានអះអាងថា សំណើនេះគឺជា មូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ ស្ថិរភាព នៃសន្តិសុខនៅទូទាំងតំបន់ Euro-Atlantic ទាំងមូល។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍ របស់គាត់បានកើតឡើង នៅពេល ដែលរដ្ឋាភិបាលទីក្រុង Warsaw បានប្រកាសផែនការ បង្កើន ទំហំយោធារបស់ខ្លួនទ្វេដងនៅឆ្នាំ ២០៣៥ ដើម្បីឆ្លើយតបទៅ នឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន។

ប្រែសម្រួល៖ស៊ុនលី

To Top