បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានប្រកាសនៅក្នុងឃ្លីបវីដេអូមួយថា កូនស្រីរបស់លោក គឺលោកស្រី ផែតងតាន នឹងក្លាយជាមេដឹកនាំដ៏ល្អ នៃគណបក្សភឿថៃដែលកំពុងកាន់អំណាច ដោយសារតែលោកស្រីបាន “ទទួលមរតក” DNA របស់លោក។
យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ថាក់ស៊ីន បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងឃ្លីបវីដេអូមួយ ដែលមានរយៈពេល ១៨ នាទីមុនពេលកិច្ចប្រជុំទូទៅ ប្រចាំឆ្នាំរបស់គណបក្សភឿថៃ ចាប់ផ្តើមនៅថ្ងៃសុក្រ។
នៅក្នុងវីដេអូនោះ លោក ថាក់ស៊ីន បាននិយាយថា “នាង [Paetongtarn] គឺជាការរួមបញ្ចូលគ្នានៃ DNA របស់ខ្ញុំ និង [អតីតភរិយា] លោកស្រី Khunying Potjaman ។ នាងទទួលបានភាពរឹងមាំ ភាពអត់ធ្មត់ និងសមត្ថភាពក្នុងការសម្រេចចិត្តយ៉ាងរហ័សពីម្តាយរបស់នាង និងអាកប្បកិរិយារួសរាយ និងភាពងាយស្រួលក្នុងការដោះស្រាយ និងការយល់ដឹងពីនយោបាយពីខ្ញុំ” ។
លោកបន្តថា “ខ្ញុំជឿថា នាងនឹងក្លាយជាអ្នកដឹកនាំដ៏ល្អម្នាក់។ ខ្ញុំមិនអួតទេ ប៉ុន្តែដោយសារខ្ញុំអាចធ្វើវា DNA របស់ខ្ញុំ»។
លោក ថាក់ស៊ីន បានបង្កើតគណបក្សថៃរ៉ាក់ថៃក្នុងឆ្នាំ ១៩៩៨ ហើយបានឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីក្នុងឆ្នាំ ២០០១ និងម្តងទៀតដោយសំឡេងភាគច្រើនលើសលប់ក្នុងឆ្នាំ ២០០៥។
ទោះជាយ៉ាងណា រដ្ឋាភិបាលរបស់លោក ត្រូវបានគេទម្លាក់ចោល ក្នុងរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០០៦ ៕
ប្រែសម្រួលៈ ណៃ តុលា