ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា កើនឡើងដល់ ៣៣,១៧៥នាក់

ហ្គាហ្សា៖ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បានប្រកាសថា ចំនួនអ្នកស្លាប់ របស់ប៉ាឡេស្ទីនបានកើនឡើងដល់ ៣៣,១៧៥នាក់ហើយ ដែលជាលទ្ធផល នៃការវាយប្រហារ របស់អ៊ីស្រាអែល ដែលកំពុងបន្ត។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣៨ នាក់ និងរបួស ៧១ នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៣,១៧៥នាក់ និងរបួសដល់ ៧៥,៨៨៦នាក់ចាប់តាំងពីជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ។

ទន្ទឹមនឹងនេះ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា ទាហាន ៤នាក់ត្រូវបាន សម្លាប់នៅក្នុងការប្រយុទ្ធគ្នា នៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្ញើទៅកាន់ស៊ីនហួ កងទ័ពបានឲ្យដឹងថា ទាហានបួននាក់ត្រូវបានសម្លាប់ កាលពីថ្ងៃសៅរ៍ដោយការ បាញ់ប្រឆាំងរថក្រោះនៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្រ្ទីប។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា ខ្មាន់កាំភ្លើងបានចេញពីចំហរក្នុងដី នៅខាងក្នុងផ្ទះ ដែលត្រូវបានបំផ្លាញ ខណៈដែលកំពុង ផ្លាស់ទីរវាងអគារ ហើយបានបាញ់ចំក្រុមយុទ្ធជន ដោយបានសម្លាប់ ទាហានបីនាក់ភ្លាមៗ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលបានស្លាប់ នៅពេលក្រោយ នៅក្នុងមន្ទីរពេទ្យ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top