បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ពលរដ្ឋអ៊ុយក្រែនត្រូវតែដឹងថា គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ នឹងអាចគេចផុតពីការចល័ត ខណៈយោធារបស់ទីក្រុងគៀវ ទទួលរងការខ្វះខាតបុគ្គលិក នេះបើយោងតាមការបញ្ជាក់ដោយ មេបញ្ជាការកងទ័ពជើងគោក លោក Aleksandr Pavlyuk បានព្រមាននៅក្នុងការបង្ហោះ Facebook កាលពីថ្ងៃចន្ទ។
រំលឹកដែរថាកាលពីថ្ងៃពុធសប្តាហ៍មុន អ៊ុយក្រែនបានបន្ទាបអាយុយោធាពី ២៧ ទៅ ២៥ ឆ្នាំ ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបំពេញជួរដែលបាត់បង់របស់ខ្លួននៅតំបន់ ប្រយុទ្ធជួរមុខជាមួយនឹងយោធារុស្សី។
ឧត្តមសេនីយ៍បានសារភាពថា ស្ថានភាពនៅជួរមុខ មិនងាយស្រួលទេ ប៉ុន្តែបានស្នើថាវា អាចព្យាករណ៍បាននិងគ្រប់គ្រងបានឆ្ងាយ ជាងកាលពីពីរឆ្នាំមុនហើយ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា មិន
ថាជំនួយប៉ុន្មានក្នុងទម្រង់ជាប្រាក់ ឬអាវុធដែលអ៊ុយក្រែនទទួលបានពីបរទេសក៏នៅតែខ្វះកម្លាំងពលកម្មដែរ។
លោកPavlyuk ក៏បានកត់សម្គាល់ផងដែរនូវអាកប្បកិរិយាអវិជ្ជមានរបស់ជនជាតិអ៊ុយក្រែនចំពោះបុគ្គលិកនៃមជ្ឈមណ្ឌលជ្រើសរើសដែនដី ឬហៅកាត់ថាTCCដែលទទួលបន្ទុកក្នុងការប្រមូលផ្តុំកម្លាំង
ប្រជាជន៕
ប្រែសម្រួល៖ ស៊ុន លី