បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិកមិនមាន ភស្តុតាងណាមួយដែលបង្ហាញថា អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើ ប្រល័យពូជសាសន៍នៅក្នុងតំបន់ Gaza ខណៈដែលខ្លួនកំពុងធ្វើសង្គ្រាមប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamasនោះឡើយ ។
អ៊ីស្រាអែលបានប្រកាសសង្រ្គាម លើក្រុមហាម៉ាស់កាលពីខែតុលា ឆ្នាំមុនបន្ទាប់ពីការវាយឆ្មក់ឆ្លងព្រំដែន ដ៏គួរឱ្យភ្ញាក់ផ្អើលនិងស្លាប់ដែលធ្វើឡើង ដោយក្រុមសកម្មប្រយុទ្ធដែលក្នុងនោះ យ៉ាងហោចណាស់មនុស្ស១២០០ នាក់ត្រូវបានសម្លាប់ និងជាង២០០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
ការទម្លាក់គ្រាប់បែកជា បន្តបន្ទាប់របស់អ៊ីស្រាអែល និងប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៣០០០នាក់ នេះបើយោងតាមក្រសួងសុខភាពរបស់តំបន់នេះ។
គួរឲ្យដឹងដែរថាលោក Austin ដែលកំពុងថ្លែងសុន្ទរកថា បើកនៅលើសំណើថវិកាឆ្នាំ២០២៥ របស់មន្ទីរបញ្ចកោណត្រូវបានរំខានពីរដង ដោយក្រុមបាតុករប្រឆាំងអ៊ីស្រាអែលដែលបានចូល ទៅក្នុងបន្ទប់សវនាការនៅ Capitol Hill ដោយទាមទារឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការផ្តល់មូលនិធិដល់អ៊ីស្រាអែល និងគាំទ្រ អំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្គាហ្សា៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
