ព័ត៌មានអន្តរជាតិ

ស្លាប់៣នាក់ និងបាត់ខ្លួន៣នាក់ នៅក្នុងពេលផ្ទុះដ៏កក្រើកនៅឯស្ថានីយវារីអគ្គីសនីមួយកន្លែងនៅអ៊ីតាលី

Xinhua

រ៉ូម៖ ទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមេសានេះថា មានមនុស្សចំនួន៣នាក់ ត្រូវបានគេអះអាងថា បានស្លាប់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន ក្រោយពីមានការផ្ទុះមួយ នៅឯស្ថានីយ៍វារីអគ្គីសនី នៅភាគខាងជើង ប្រទេសអ៊ីតាលី ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅស្ថានីយ៍វារីអគ្គិសនីនៅអាងស្តុកទឹក Suviana នៅតំបន់ភ្នំ Apennine ដែលស្ថិតនៅភាគខាងត្បូងទីក្រុង Bologna វេលាម៉ោងប្រហែល៣រសៀល។ ទីភ្នាក់ងារសារព័ត៌មាន Ansa បានរាយការណ៍ឲ្យដឹងម៉ោងក្នុងស្រុក ។

កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការ ដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលបាត់ខ្លួនទាំងនោះ ។

លើសពីនេះ មានមនុស្សយ៉ាងហោចណាស់១០នាក់បានរងរបួស ក្នុងនោះដែរ មាន៤នាក់ត្រូវបានគេបញ្ជាក់ថា មានសភាពធ្ងន់ធ្ងរ ។

សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អគ្គីភ័យបានឆាបឆេះនៅជាន់ក្រោមដីនៃស្ថានីយ៍ថាមពលដែលមានជម្រៅប្រហែល ៣០ម៉ែត្រ នេះបើតាមការបញ្ជាក់របស់អភិបាលក្រុងដែលនៅក្បែរនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Ansa យ៉ាងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top