ព័ត៌មានអន្តរជាតិ

លោក Zelensky បដិសេធដាច់ខាត មិនទទួលយកផែនការ សន្តិភាពរបស់លោក Trump ទេ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អ៊ុយក្រែន លោក​ Vladimir Zelensky បានច្រានចោលផែនការ បង្កើតសន្តិភាពជាមួយរុស្ស៊ី ពាក់ព័ន្ធនឹង សម្បទានទឹកដី
ដែលត្រូវបានគេ រាយការណ៍ថា បានរៀបចំឡើង ដោយលោក Donald Trump។

កិច្ចព្រមព្រៀង ដែលបានស្នើឡើង ត្រូវបានគូសបញ្ជាក់ ដោយកាសែត Washington Post នៅសប្តាហ៍នេះ ហើយនឹងពាក់ព័ន្ធ នឹងទីក្រុងគៀវ ក្នុងការទទួលស្គាល់ អធិបតេយ្យភាព របស់រុស្ស៊ី
លើទឹកដីមួយចំនួន ដែលបច្ចុប្បន្នទាមទារ ដោយអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក្តីកាសែតនេះបានដកស្រង់ប្រភពអនាមិក ប៉ុន្តែទីប្រឹក្សាម្នាក់របស់ Trump បានច្រានចោលរបាយការណ៍របស់ខ្លួនថាជា ព័ត៌មានក្លែងក្លាយប៉ុណ្ណោះ។

អតីតប្រធានាធិបតីរូបនេះ បានអួតខ្លួនម្តងហើយម្តងទៀតថា លោកនឹងបញ្ចប់អរិភាពក្នុងរយៈពេល២៤ ម៉ោង ប្រសិនបើគាត់ត្រលប់ ទៅសេតវិមានវិញ ក្នុងការបោះឆ្នោតខែវិច្ឆិកា ប៉ុន្តែបានបដិសេធ
មិនពន្យល់លម្អិតពីផែនការ របស់គាត់ទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top