ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ជប៉ុន ចូលជាសមាជិក នៃអង្គការ AUKUS នឹងបំផ្លាញសន្តិភាព និងស្ថិរភាព ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

“នេះជាការគំរាមកំហែង ដ៏ធ្ងន់ធ្ងរដល់សន្តិសុខក្នុងតំបន់ ។”ប៉ុន្មានថ្ងៃកន្លងទៅនេះ សហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលី បានប្រកាសដំណឹង ស្តីពីការអូសទាញជប៉ុន ចូលជាសមាជិកនៃអង្គការ AUKUS ដែលនាំឱ្យមតិអន្តរជាតិ យកចិត្តទុក ដាក់ខ្ពស់ ។ នេះគឺប្រទេសចំនួនបី ប្រកាសពីប្រទេសជាដៃគូជាលើកដំបូង បន្ទាប់ពីអង្គការនេះ បានបង្កើតឡើង កាលពីខែកញ្ញាឆ្នាំ២០២១មក ។ រដ្ឋាភិបាលជប៉ុនបានឆ្លើយតបថា យល់ព្រម ចំពោះសារសំខាន់នៃអង្គការ AUKUS ។ តែប្រជាជនជប៉ុនជាច្រើននាក់បានរិះគន់ថា អង្គការ AUKUS ជំរុញការកៀរគរ រដ្ឋសមាជិក ដោយមិនអើពើ នឹងការព្រួយបារម្ភ ពីមជ្ឈដ្ឋាននានា ដែលនឹងបង្កើនការបដិបក្ខជាក្រុម និងហានិភ័យរីកសាយភាយនុយគ្លេអ៊ែរ ក៏ដូចជាបំផ្លាញសន្តិភាព និងស្ថិរភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។

អ្វីដែលហៅថា អង្គការ AUKUS ជាការហៅកាត់នៃ “ទំនាក់ទំនងភាពជាដៃគូត្រីភាគីខាងសន្ដិសុខរវាងសហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលី”។ ហេតុអ្វីបានជាអង្គការ AUKUS ជ្រើសរើសជប៉ុនជារដ្ឋសមាជិកថ្មី?អ្នកវិភាគបានយល់ឃើញថា នេះគឺដោយសារមានមូលហេតុពីរយ៉ាង។ បើមើលពីវិស័យបច្ចេកវិទ្យា ប្រទេសចំនួនបីគឺសហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលីមានកង្វះខាតរៀងៗខ្លួនក្នុងវិស័យបច្ចេកវិទ្យាថ្មី តែជប៉ុនមានឧត្តមភាពខាងវិស័យអាវុធដែលមានល្បឿនលឿនជាងសំឡេង បច្ចេកវិទ្យា Quantum សង្គ្រាមអេឡិចត្រូនិកនិងភាពវៃឆ្លាតសិប្បនិម្មិតជាដើម ដូច្នេះនឹងដើរតួនាទីកាន់តែធំលើវិស័យបច្ចេកវិទ្យា ផ្នែកកិច្ចការការពារជាតិ ។ ហើយជប៉ុនក៏រំពឹងថា តាមរយៈការចែករំលែកបច្ចេកវិទ្យា យោធាដ៏រសើបជាមួយប្រទេស សហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលីជាដើម ដើម្បីបង្កើនសមត្ថភាពការពារខ្លួន និងពង្រឹងឥទ្ធិពលយោធា នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។
បើមើលពីវិស័យ យុទ្ធសាស្ត្រ ប្រទេសទាំងនេះក៏មាន “ការគិតពិចារណា”រៀងៗខ្លួនដែរ ។ សហរដ្ឋអាមេរិកចាត់ទុកអង្គការ AUKUS ជាចំណែកគន្លឹះ នៃការអនុវត្តអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក” ចង់កៀរគរសម្ព័ន្ធមិត្ត កាន់តែច្រើនចូលរួម ជាពិសេស គឺអូសទាញជប៉ុន ដែលមានបច្ចេកទេសខ្ពស់ និង វាយកំទេចច្បាប់រដ្ឋធម្មនុញ្ញសន្តិភាពជាបន្តបន្ទាប់ឱ្យចូលរួមអង្គការនេះ ដើម្បីសម្រេចបាននូវគោលដៅ ទប់ស្កាត់ការអភិវឌ្ឍរបស់ចិន ។ តែអង់គ្លេសគឺសង្ឃឹមថា អាចជ្រៀតជ្រែកកិច្ចការអាស៊ីប៉ាស៊ីហ្វិកកាន់តែស៊ីជម្រៅតាមរយៈជប៉ុន ដើម្បីបង្កើនកម្លាំងឥទ្ធិពលរបស់ខ្លួន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។ រីឯជប៉ុនវិញ គឺចង់ចាត់ទុកអង្គការ AUKUS ជាឧបករណ៍ថ្មីសម្រាប់រៀបចំធ្វើរបៀប វារៈយោធានិងទប់ទល់នឹងប្រទេសចិន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។
តើការចូលរួមនៃប្រទេសជប៉ុនអាចជំរុញ កិច្ចសហប្រតិបត្តិការនៃអង្គការ AUKUS ទេ?វេបសាយ The Conversation របស់អូស្ត្រាលីបានចុះផ្សាយអត្ថបទ កាលពីថ្ងៃទី៩ខែមេសាថា ជប៉ុនគឺពិបាកក្លាយជារដ្ឋសមាជិកស្នូលនៃអង្គការ AUKUS ណាស់ ពីព្រោះ ភាគីនានាគឺមានទំនាស់រវាងគ្នានិងគ្នា ។ ជាពិសេសគឺពាក់ព័ន្ធនឹងការនាំចេញបច្ចេកវិទ្យាដ៏រសើប ភាពអាត្មានិយម មន្ទិលសង្ស័យនិងការបង្ការចំពោះសម្ព័ន្ធមិត្តរបស់អាមេរិកនៅតែខ្លាំងណាស់ដដែល ។
បើនិយាយចំពោះជប៉ុន ការចូលជាសមាជិកនៃអង្គការ AUKUS ដែលជាក្រុមជាប់ពាក់ព័ន្ធនឹងវិស័យយោធា យ៉ាងខ្លាំងបែបនេះ មុខជានឹងក្លាយជា “ទាហានជួរមុខ”ក្នុងយុទ្ធសាស្ត្រ ចំពោះបរទេស របស់អាមេរិកថែមមួយកម្រិតទៀត ។
“កំហុសឆ្គងខាងយុទ្ធសាស្ត្រមួយនេះមានតែនឹង បំបែកបំបាក់អាស៊ីឱ្យទៅជាក្រុមបដិបក្ខគ្នា ។”នេះជាការរិះគន់របស់លោក Ranil Wickremesinghe ប្រធានាធិបតីស្រីលង្កា ចំពោះអង្គការ AUKUS ។ មេដឹកនាំរបស់ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីក៏បានរិះគន់ជាសាធារណៈថា អង្គការនេះបានបំផ្លាញ ស្ថិរភាពក្នុងតំបន់ ។ ប្រសិនបើជប៉ុនចូលជាសមាជិក នោះ ក្របខ័ណ្ឌនៃអង្គការ AUKUS នឹងពង្រីករហូតដល់អាស៊ីឦសាន ដែលនឹងនាំមកនូវផលប៉ះពាល់ អវិជ្ជមានកាន់តែច្រើនដល់តំបន់នេះ ។ សម្ព័ន្ធភាពយោធាដែលពោរពេញ ទៅដោយគំនិតសង្គ្រាមត្រជាក់នេះ មិនសមស្របនឹងផលប្រយោជន៍សន្តិសុខក្នុងតំបន់ វាផ្ទុយពីដំណើរសមាហរណកម្មនៃអាស៊ីប៉ាស៊ីហ្វិក ដូច្នេះ គ្មានការចាំបាច់ ឱ្យមានតាំងពីដើមមក៕
អត្ថបទដោយវិទ្យុ មិត្តភាពកម្ពុជាចិន

To Top