លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្យ កុម្មុយនីស្តចិន បានជួបសន្ទនា ជាមួយគណៈប្រតិភូ តំបន់តៃវ៉ាន់ប្រទេសចិន ដែលដឹកនាំដោយលោក Ma Yingjiu នៅក្រុងប៉េកាំងប្រទេសចិន នៅរសៀលថ្ងៃទី១០ ខែមេសា ។

លោក Xi Jinping បានថ្លែងថា បងប្អូនជនរួមជាតិនៅត្រើយ ទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ គឺជាប្រជាជាតិចិនតែមួយ។ គម្លាត នៃច្រកសមុទ្រ មិនអាចកាត់ផ្តាច់មនោសញ្ចេតនា ជាសាច់ឈាមតែមួយ របស់បងប្អូនជនរួមជាតិនៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់នោះទេ ។ របបនយោបាយខុសគ្នា មិនអាចកែប្រែការពិត និងសត្យានុម័ត ដែលត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ គឺជាប្រទេសតែមួយ និងជាប្រជាជាតិតែមួយនោះដែរ ។ ការច្រៀតជ្រែកពីខាងក្រៅមិនអាចរារាំងនិន្នាការ ប្រវត្តិសាស្រ្តបង្រួបបង្រួមជាតិបានទេ ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ជនរួមជាតិនៅត្រើយ ទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មានខ្សែលោហិតរួម វប្បធម៌រួម និងប្រវត្តិសាស្រ្តរួម សំខាន់គឺពួកយើងមានទំនួលខុស ត្រូវរួម ចំពោះប្រជាជាតិ និងមានការរំពឹងទុករួមចំពោះថ្ងៃអនាគត ។ យើងត្រូវក្តាប់ជាប់ស្ថានការណ៍ទូទៅ ស្តីពីទំនាក់ទំនងរវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ដោយឈរលើផលប្រយោជន៍ រួមនិងការអភិវឌ្ឍរយៈពេលយូររបស់ប្រជាជាតិចិន ។ លោកបានលើកឡើង អនុសាសន៍៥ចំណុច ៖
ទី១ ប្រកាន់ខ្ជាប់នូវ ការការពារផ្ទះរួមរបស់ប្រជាជាតិចិន។
ទី២ ប្រកាន់ខ្ជាប់ នូវការបង្កើតសុខុមាលភាព យូរអ្វែងរបស់ប្រជាជាតិចិន។
ទី៣ ប្រកាន់ខ្ជាប់ នូវការសម្រេចស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិន ។
ជាការឆ្លើយតប លោក Ma Yingjiu បានថ្លែងថា ការប្រកាន់ខ្ជាប់”គំនិតឯកភាពរួមឆ្នាំ១៩៩២” និងប្រឆាំង “តៃវ៉ាន់ឯករាជ្យ ” គឺជាមូលដ្ឋាននយោបាយរួម នៃការអភិវឌ្ឍ ដោយសន្តិភាព នូវទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។ ប្រជាជននៅត្រើយទាំង សងខាង នៃច្រកសមុទ្រតៃវ៉ាន់ជាប្រជាជាតិតែមួយ ជាកូនចៅរបស់អធិរាជ Yan និង Huang ត្រូវធ្វើឱ្យស៊ីជម្រៅនូវការ ផ្លាស់ប្តូរនិងកិច្ច សហប្រតិបត្តិការ រួមគ្នាបន្តវេនវប្បធម៌ ប្រជាជាតិចិន លើកកម្ពស់សុខុមាលភាព របស់បងប្អូនជនរួមជាតិ នៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ ពួតដៃគ្នាដើរទៅមុខ ខិតខំប្រឹងប្រែងស្តារភាពរុងរឿង របស់ប្រជាជាតិចិនឡើងវិញ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន


