ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថ្ងៃនៅពុធនេះថា អគារលំនៅដ្ឋានជាង១៣.០០០ខ្នងត្រូវបានជន់លិចនៅផ្នែកខ្លះនៃប្រទេសរុស្ស៊ី ។ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់ពីសេវាកម្មប្រតិបត្តិការថាយ៉ាងដូច្នេះ ។
ក្រុមសេវាសារព័ត៌មានរបស់រដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា មនុស្សជាង៧.៧០០នាក់ត្រូវបានជម្លៀសនៅក្នុងតំបន់ Orenburg ។
នៅទីក្រុង Orsk ក្នុងទីក្រុង Orenburg ជាកន្លែងដែលស្ថានភាពគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុត អគារលំនៅដ្ឋានចំនួន៦.៧៩៣ខ្នងត្រូវបានជន់លិច ហើយមនុស្សចំនួន២.៦១៦នាក់ត្រូវបានជម្លៀសចេញ ដែលក្នុងនោះចំនួន១.៣៨៧នាក់ស្ថិតនៅក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្ន ។
ដោយសារតែការកើនឡើងជាបន្តបន្ទាប់នៃសីតុណ្ហភាពជាមធ្យមប្រចាំថ្ងៃ ការរលាយព្រិល និងទឹកទន្លេរលាយ គ្រោះទឹកជំនន់បាននិងកំពុងបំផ្លាញតំបន់ស៊ីបេរីនៅភាគខាងលិចនៃប្រទេសរុស្ស៊ី តំបន់វ៉ុលហ្គា និងស្រុកសហព័ន្ធកណ្តាលផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា