បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត Türkiye daily បានរាយការណ៍កាលពីថ្ងៃពុធថាទីក្រុងអង់ការ៉ា ត្រូវបានគេរំពឹងថានឹងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស S-400 ដែលខ្លួនទទួលបានពីប្រទេសរុស្ស៊ីទៅកាន់ព្រំដែនទួរគីជាមួយអ៊ីរ៉ាក់ នៅចុងខែនេះ។
ការរៀបចំនេះត្រូវបានគេនិយាយថា ត្រូវបានគ្រោងទុកជាផ្នែក នៃប្រតិបត្តិការដ៏សំខាន់មួយប្រឆាំងនឹងគណបក្សពលករឃឺដ (PKK) ដែលជាក្រុមសកម្មប្រយុទ្ធ ដែលត្រូវបានកំណត់ថាជាអង្គការភេរវករដោយរដ្ឋាភិបាលរបស់ប្រតេសតួគី ។
កាសែតប្រចាំថ្ងៃដដែលនេះបាននិយាយថាទៀត ការដាក់ពង្រាយ S-400 នឹងត្រូវបានរាយការណ៍ថានឹងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរៀបចំដែលនឹងត្រូវ ពន្លឿនបន្ទាប់ពីថ្ងៃឈប់សម្រាក Muslin Eid al-Fitr ឆ្នាំនេះ ដែលត្រូវបានប្រារព្ធនៅចុងសប្តាហ៍នេះ។
ប្រព័ន្ធការពារដែនអាកាសត្រូវបានគេរំពឹងថានឹងការពារកងកម្លាំងតួគីពីយន្តហោះគ្មានមនុស្សបើក kamikaze ថ្មីបំផុតរបស់ PKK ដោយបន្ថែមថាការការពារប្រឆាំង នឹងយន្តហោះគ្មានមនុស្សបើក (UAVs) ត្រូវបានផ្តល់ អាទិភាពពិសេស នៅក្នុងប្រតិបត្តិការនាពេលខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី