ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលអ៊ុយក្រែន ប្រើ គឺគ្មានប្រសិទ្ធភាព នៅលើសមរភូមិ

RT News

បរទេស៖ យោងតាមកាសែត Wall Street Journal បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកខ្នាតតូច ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដោយក្រុមហ៊ុនផលិតរបស់សហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញយ៉ាងទូលំទូលាយថា គ្មានប្រសិទ្ធភាពនៅលើសមរភូមិ ដោយសារតែវិធានការប្រឆាំងអេឡិចត្រូនិករបស់រុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ជម្លោះអ៊ុយក្រែនបានឃើញការប្រើប្រាស់យ៉ាងទូលំទូលាយនៃយន្តហោះគ្មានមនុស្សបើកខ្នាតតូច (UAVs) សម្រាប់ការឈ្លបយកការណ៍ ក៏ដូចជាសម្រាប់ការទម្លាក់គ្រឿងផ្ទុះតូចៗ និងយន្តហោះគ្មានមនុស្សបើកអត្តឃាត។ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថា ផលិតផលរបស់សហរដ្ឋអាមេរិកបានបង្ហាញពីភាពមិនពេញចិត្ត ដោយបង្ខំទីក្រុងកៀវឱ្យពឹងផ្អែកលើម៉ូដែលចិនជំនួសវិញ។

លោក Adam Bry នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក Skydio បានប្រាប់កាសែតថា “កេរ្តិ៍ឈ្មោះទូទៅសម្រាប់គ្រប់ថ្នាក់នៃយន្តហោះគ្មានមនុស្សបើករបស់អាមេរិកនៅអ៊ុយក្រែនគឺថា ពួកគេមិនដំណើរការល្អដូចប្រព័ន្ធផ្សេងទៀត”នោះទេ ។ លោកបានទទួលស្គាល់ថា ផលិតផលរបស់ក្រុមហ៊ុនលោកផ្ទាល់គឺ «មិនមែនជាវេទិកាជោគជ័យខ្លាំងនៅជួរមុខនោះទេ»។

យោងតាមរបាយការណ៍បានឱ្យដឹងថា សូម្បីតែយន្តហោះគ្មានមនុស្សបើកមួយចំនួនដែលមន្ទីរបញ្ចកោណចាត់ទុកថាសាកសមសម្រាប់ទាហានអាមេរិក ក៏មិនមានភាពល្អប្រសើរនៅក្នុងជម្លោះនេះដែរ។ បញ្ជីអាវុធដែលមានបញ្ហាដែលបានលើកឡើងដោយ WSJ រួមមាន យន្តហោះគ្មានមនុស្សបើក AeroVironment Switchblade 300, ឧទ្ធម្ភាគចក្រគ្មានមនុស្សបើក Velos Rotors V3 និងយន្តហោះគ្មានមនុស្សបើកដែលផលិតដោយ Cyberlux ។

របាយការណ៍បានបន្ថែមថា ទាហានអ៊ុយក្រែនកំពុងដុតបំផ្លាញយន្តហោះគ្មានមនុស្សបើកតូចៗប្រមាណ ១០.០០០ គ្រឿងក្នុងមួយខែ។ ភាគច្រើននៃពួកគេគឺជាម៉ូដែលផលិតដោយក្រុមហ៊ុនផលិតរបស់ចិន SZ DJI Technology ឬត្រូវបានផ្គុំពីសមាសធាតុចិននៅលើដីអ៊ុយក្រែន។

ក្រុមហ៊ុនចិន ដែលត្រូវបានហាមប្រាមពីការប្រើប្រាស់យោធារបស់សហរដ្ឋអាមេរិក សម្រាប់ការសន្មតថាបង្កហានិភ័យសន្តិសុខជាតិ បានប្រាប់កាសែតថា ខ្លួន “មិនពេញចិត្ត និងថ្កោលទោសជាដាច់ខាតចំពោះការប្រើប្រាស់ផលិតផលរបស់ខ្លួន ដើម្បីបង្កគ្រោះថ្នាក់គ្រប់ទីកន្លែងក្នុងពិភពលោក”៕ ប្រែសម្រួលៈ ណៃ តុលា

To Top