ព័ត៌មានអន្តរជាតិ

Update: មហាសេដ្ឋី​អចលនទ្រព្យ​វៀតណាម ​លោកស្រី Truong My Lan ត្រូវ​កាត់ទោស​ប្រហារជីវិត​ ពី​បទ​ឆបោក​រាប់​ពាន់​លាន​ដុល្លារ​

Update: មហាសេដ្ឋីអចលនទ្រព្យវៀតណាមម្នាក់ ត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសំណុំរឿងពុករលួយដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងការខូចខាតប្រមាណ 27 ពាន់លានដុល្លារ។

គណៈវិនិច្ឆ័យនៅទីក្រុងហូជីមិញ បានច្រានចោលរាល់ទឡ្ហីករណ៍ការពាររបស់លោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ធំ Van Thinh Phat ដោយបានរកឃើញថា នាងមានទោសពីបទឆបោកប្រាក់ពីធនាគារ Saigon Commercial Bank ក្នុងរយៈពេលមួយទសវត្សរ៍។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា សកម្មភាពរបស់នាងបាន “បំផ្លាញការជឿទុកចិត្តរបស់ប្រជាជន លើការដឹកនាំរបស់គណបក្ស (កុម្មុយនិស្ត) និងរដ្ឋ” ។

(AFP)

To Top