ហាណូយ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនមុនរបស់ខ្លួន សម្រាប់ប្រទេសវៀតណាម នៅឆ្នាំនេះក្នុងអត្រា ៦ភាគរយ ភាគរយ និង ៦,២ភាគរយនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ រៀងគ្នា។
របាយការណ៍នេះបានបន្តថា ការស្ដារឡើងវិញដែលមានមូលដ្ឋានទូលំទូលាយក្នុងការផលិត និងសេវាកម្មនាំមុខការនាំចេញ ព្រមទាំងដំណើរការប្រកបដោយស្ថិរភាពនៃវិស័យកសិកម្មត្រូវបានគេរំពឹងថានឹងជួយដល់សន្ទុះស្ទុះងើបឡើងវិញរបស់វៀតណាម។
ធនាគារបានឲ្យដឹងថា លំហូរវិជ្ជមាននៃការវិនិយោគផ្ទាល់ពីបរទេស និងការផ្ទេរប្រាក់ ដែលជាអតិរេកពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក និងការបន្តជំរុញសារពើពន្ធ ដែលត្រូវបានកំណត់ដោយកម្មវិធីវិនិយោគសាធារណៈដ៏ច្រើនត្រូវបានគេមើលឃើញថាជាគន្លឹះក្នុងការជំរុញកំណើននៅឆ្នាំ២០២៤។
របាយការណ៍ក៏បានកំណត់អត្តសញ្ញាណការវិនិយោគសាធារណៈជាកត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាម និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពរបស់ខ្លួន។
នាយក ADB ប្រចាំប្រទេសវៀតណាម លោក Shantanu Chakraborty បានឲ្យដឹងថា “សេដ្ឋកិច្ចរបស់វៀតណាម ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងល្បឿនដ៏រឹងមាំនៅឆ្នាំនេះ និងឆ្នាំក្រោយ ទោះបីជាបរិយាកាសពិភពលោកមានការប្រកួតប្រជែងក៏ដោយ៕ ប្រែសម្រួល ឈូក បូរ៉ា