ព័ត៌មានអន្តរជាតិ

Updated៖ ចំនួន​អ្នក​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ នៅ​តំបន់ហ្គាហ្សា​កើន​ឡើងដល់ ៣៣,៤៨២​នាក់

Xinhua

ហ្គាហ្សា៖ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនបានកើនឡើងដល់ ៣៣,៤៨២នាក់ ដែលជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្ត។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្នុងអំឡុងពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១២២នាក់ និងរងរបួសចំនួន ៥៦នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៣,៤៨២នាក់ និងរបួសដល់ ៧៦,០៤៩ នាក់ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ហាម៉ាស។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវ ខណៈដែលកងទ័ពអ៊ីស្រាអែល រារាំងរថយន្តសង្គ្រោះ និងក្រុមការពារជនស៊ីវិល មិនឱ្យទៅដល់ពួកគេ។

អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាសឆ្លងកាត់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕ ប្រែសម្រួល ឈូក បូរ៉ា

To Top