ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា រកបានចំណូលពីការនាំចេញ ផលិតផលរោងចក្រប្រចាំ ឆ្នាំសារពើពន្ធ ២០២៣-២០២៤ រហូតដល់ជាង ៨,៨ពាន់លានដុល្លារអាមេរិក

Xinhua

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែមេសានេះថា ក្រសួងពាណិជ្ជកម្ម បានចេញរបាយការណ៍ មួយឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសមីយ៉ាន់ម៉ា រកបានប្រាក់ចំណូលជាង ៨,៨ពាន់លានដុល្លារ សហរដ្ឋអាមេរិក ពីការនាំចេញផលិតផល រោងចក្រសម្រាប់ឆ្នាំសារពើពន្ធ២០២៣-២០២៤ ។

ក្រសួងបានឲ្យដឹងថា តួលេខនេះ បានថយចុះ ដែលមានទឹកប្រាក់១០.៩៤ពាន់លានដុល្លារ នៅក្នុងកំណត់ត្រា នៃឆ្នាំសារពើពន្ធ២០២២-២០២៣ពីវិស័យរដ្ឋ និងជាង៥,៥ពាន់លានដុល្លារពីវិស័យឯកជន ។

នៅក្នុងឆ្នាំសារពើពន្ធ២០២៣-២០២៤នេះ សរុបការនាំចេញមានតម្លៃជាទឹកប្រាក់លើសពី១៤,៦ពាន់លានដុល្លារ ។
ក្នុងចំណោមផលិតផលរបស់ប្រទេស មីយ៉ាន់ម៉ា ដែលបាននាំចេញ រួមមាន ទំនិញចេញពីរោងចក្រមានតម្លៃ ដែលរកបានប្រាក់កម្រៃខ្ពស់បំផុត បន្ទាប់មកមានផលិតផលកសិកម្ម និងវត្ថុធាតុផ្សេងៗទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top