បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិបាននិយាយថា កងកម្លាំងរុស្ស៊ីបានបញ្ចេញរលកនៃការវាយប្រហារប្រកបដោយភាពជាក់លាក់ខ្ពស់ ដ៏មានអានុភាពលើរោងចក្រថាមពល និងប្រេងរបស់
អ៊ុយក្រែននៅទូទាំងប្រទេស។
ក្រុមមន្ត្រីទាំងនោះបាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើង នៅក្នុងការសងសឹកចំពោះការ វាយប្រហារម្តងទៀតលើទឹកដីរុស្ស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងបាននិយាយថា ការវាយប្រហារទ្រង់ទ្រាយធំ ពេញមួយយប់ មានពាក់ព័ន្ធនឹងអាវុធរយៈចម្ងាយឆ្ងាយ ផ្លូវអាកាស និងនៅលើសមុទ្រ ក៏ដូចជាយន្តហោះគ្មានមនុស្សបើកផង
ដែរដោយវាបានកើតឡើងជាការឆ្លើយតប ទៅនឹងការប៉ុនប៉ងរបស់របបក្រុងគៀវ ដើម្បីបំផ្លាញឧស្សាហកម្មប្រេង និងឧស្ម័ន និងកន្លែងថាមពលរបស់រុស្ស៊ី។
ក្រុមមន្ត្រីបានបន្ថែមថា ការវាយប្រហារនេះបានរំខានដល់ ការងាររបស់សហគ្រាសដែលផ្តោតលើ វិស័យការពារជាតិរបស់អ៊ុយក្រែន ខណៈពេលដែលរារាំងដល់ការផ្ទេរកងទ័ព និងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ដល់អង្គភាពជួរមុខរបស់ទីក្រុង
គៀវផងដែរ។
គួរឲ្យដឹងដែរថាUkrenergo ដែលជាប្រតិបត្តិករបណ្តាញថាមពលជាតិ បាននិយាយថា ទីតាំងមួយចំនួនត្រូវបានបំផ្លាញកន្លែងថាមពលនៅក្នុងតំបន់ Odessa, Kharkov, Zaporozhye, Lviv និង Kiev ផងដែរហើយតំបន់ Kharkov ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី ត្រូវបានរងផលប៉ះពាល់ ដោយការបិទជាបន្ទាន់៕
ប្រែសម្រួល៖ ស៊ុន លី