ព័ត៌មានអន្តរជាតិ

លោក បៃដិន ព្រមានខ្លាំងៗ ទៅលើក្រុងប៉េកាំង ខណៈប្រជុំកំពូលត្រីភាគី ជុំវិញជម្លោះ នៅសមុទ្រចិនខាងត្បូង

Afp

វ៉ាស៊ីនតោន៖ គេបានដឹងអំពីភាពតានតឹងដ៏យូរអង្វែងរវាងប្រទេសចិន និងប្រទេសជិតខាង នឹងស្ថិតក្នុងការយកចិត្តទុកដាក់បំផុតនៅគ្រាដែលមេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន ប្រមូលផ្តុំគ្នានៅឯសេតវិមាន ដើម្បីជំរុញឱ្យដាក់សម្ពាធកាន់តែខ្លាំងឡើងលើទីក្រុងប៉េកាំង ដែលបានដាក់គម្រាបមកលើទីក្រុងម៉ានីល បង្កជាជម្លោះនៅសមុទ្រចិនខាងត្បូង ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងប្រកាសពីការខិតខំប្រឹងប្រែងយោធារួមគ្នាថ្មី និងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងអតីតអាណានិគមអាមេរិក ខណៈដែលលោកធ្វើជាម្ចាស់ផ្ទះជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក្នុងទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំត្រីភាគីជាលើកដំបូង ។

របៀបវារៈនៃកិច្ចប្រជុំកំពូល គឺផ្តោតលើសម្ពាធកើនឡើងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ដែលបានកើនឡើង បើទោះបីជាមានការអំពាវនាវផ្ទាល់ខ្លួនដោយលោក បៃដិន ទៅកាន់ប្រធានាធិបតីចិន ហ្ស៊ី ជិនពីង (Xi Jinping) កាលពីឆ្នាំមុនក្តី ៕ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top