បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍កាលពីថ្ងៃចន្ទថាម្ចាស់និងជាប្រធាននៃក្រុមហ៊ុន Czechoslovak Group (CSG) Michal Strnad ឥឡូវនេះបានក្លាយជាមហាសេដ្ឋី ដោយទទួលបានប្រាក់ចំណេញ ពីជម្លោះរុស្ស៊ីនិងអ៊ុយក្រែនកាន់តែច្រើនឡើងៗ។
ក្រុមហ៊ុននេះបានមើល ឃើញថាប្រាក់ចំណូល របស់ខ្លួនកើនឡើង ចំពេលមានជម្លោះជាមួយនឹង ប្រាក់ចំណេញកើនឡើងពោលគឺជិត ទៅដល់ពីរដងក្នុងឆ្នាំ២០២២ ដល់ប្រហែល ១ពាន់លានដុល្លារ ហើយជិតទ្វេដងម្តងទៀតកាលពីឆ្នាំមុនដែលឈានដល់១,៩ពាន់លានដុល្លារ។
គិតត្រឹមតែក្រុមហ៊ុនមួយក្នុងចង្កោមធំគឺ Excalibur Army បានចូលរួមចំណែកយ៉ាងធំធេងចំពោះប្រាក់ចំណេញ ការផលិតគ្រាប់បែក ក៏ដូច ជាការកសាងថ្មី និងជួសជុល អាវុធចាស់ៗដែលផលិត ដោយសូវៀត។
គួរឲ្យដឹងដែរថា ចំពេលមានជម្លោះ ក្រុមហ៊ុនបានផ្គត់ផ្គង់រថក្រោះប្រយុទ្ធសំខាន់ T-72 ចំនួន ១០០គ្រឿង ដែលបានកែលម្អ ឡើងវិញ ទៅឱ្យគៀវ ហើយការផលិតគ្រាប់រំសេវ របស់ CSG បាន
កើនឡើងច្រើន ជាង ដប់ដង ចាប់តាំងពីការកើនឡើង នៅដើមឆ្នាំ២០២២ នៃអរិភាពដ៏រ៉ាំរ៉ៃរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ជាមួយនឹងកម្លាំងការងារ របស់ខ្លួនជិតបីដងដល់១០០០០នាក់នៅ
ទូទាំងកន្លែងផលិតនៅក្នុងប្រទេសចំនួន៨៕
ប្រែសម្រួល៖ស៊ុនលី