ព័ត៌មានអន្តរជាតិ

ប៉ូឡូញ បង្ហាញបំណងចង់ចូលរួម ជាមួយនឹងគម្រោងការពារដែនអាកាសរបស់អឺរ៉ុប

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk បានប្រកាសថា ប្រទេសប៉ូឡូញ គ្រោងនឹងចូលរួមក្នុងការអភិវឌ្ឍន៍ប្រព័ន្ធការពារដែនអាកាសអឺរ៉ុប ដែលនឹងការពាររដ្ឋនានាប្រឆាំងនឹងការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមីស៊ីលគ្រប់ប្រភេទ។

វាគឺជាគម្រោងដែលត្រូវបានគេហៅថា European Sky Shield Initiative ត្រូវបានប្រកាសជាលើកដំបូងដោយអធិការបតីអាល្លឺម៉ង់ Olaf Scholz នៅក្នុងសុន្ទរកថានៅទីក្រុង Prague ក្នុងខែសីហា ឆ្នាំ ២០២២ហើយ ចាប់តាំងពី
ពេលនោះមក មានប្រទេសចំនួន២១បានចូលរួមក្នុងគម្រោងនេះ។

យោងតាមការលើកឡើងរបស់លោក ​​Tusk ការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែលបង្ហាញពីសារៈសំខាន់នៃការមានប្រព័ន្ធការពារដែនអាកាសស្រដៀងទៅនឹង Iron Dome របស់អ៊ីស្រាអែលដែរ។

ក្នុងនោះផងដែរលោក Tusk ក៏បានជំរុញឱ្យប្រទេសសមាជិកជំរុញការវិនិយោគការពារដែនអាកាស ដោយផ្តល់នូវការប្រើប្រាស់សកម្មនៃមីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅក្នុងជម្លោះអ៊ុយក្រែនបន្ថែមទៀតដោយ លោក​ក៏​បាន​ចង្អុល​បង្ហាញ​ការ​ប្រើ​ដ្រូន Shahed របស់​អ៊ីរ៉ង់​ដោយ​រុស្ស៊ី​ដើម្បី​វាយប្រហារ​គោលដៅ​អ៊ុយក្រែនស្រាប់ជាឧទាហរណ៍៕

ប្រែសម្រួល៖ស៊ុនលី

To Top