រ៉ងហ្គូន៖ បើយោងតាមការចេញផ្សាយពីក្រុមព័ត៌មាន នៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា មនុស្សចំនួន៦នាក់ បូករួមទាំងកុមារម្នាក់បានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់បែក នៅក្នុងតំបន់ Tanintharyi ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា ។
ករណីនេះបានកើតឡើងនៅម៉ោងប្រហែល៤រសៀល ហើយក្រុមព័ត៌មានបានឲ្យដឹងថា ម៉ោងក្នុងស្រុកនៅថ្ងៃអង្គារដែលត្រូវបានធ្វើឡើងដោយភេរវករ ។
គ្រាប់បែកមួយគ្រាប់ត្រូវបានគេទម្លាក់មកលើមន្ទីរពេទ្យនៅក្រុង Pulau ក្នុងតំបន់ Tanintharyi ដោយធ្លាក់មកលើមន្ទីរពេទ្យកុមារ ។
ក្រុមព័ត៌មានបានបញ្ជាក់ថា បច្ចុប្បន្ននេះអ្នករងរបួសកំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យ ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរក និងចោទប្រកាន់ក្រុមភេរវករដែលទទួលខុសត្រូវចំពោះ ការវាយប្រហារនេះកំពុងបន្តធ្វើឡើង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា