បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វអន្តរជាតិ ជាច្រើនបានរាយការណ៍ កាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោន បានយល់ព្រម លើលក្ខខណ្ឌមួយចំនួនទាក់ទង នឹងការកាត់ក្តីដ៏ចម្រូងចម្រាស របស់ស្ថាបនិក WikiLeaks លោក Julian Assange ប្រសិនបើគាត់ ត្រូវបានធ្វើបត្យាប័ន ទៅសហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងការ ចោទប្រកាន់ពីបទចារកម្ម។
ការធានាដែលបានចុះហត្ថលេខា ដែលត្រូវបានចែករំលែកនៅលើ X ដោយអ្នកឆ្លើយឆ្លងព័ត៌មាន New York Times អ្នកស្រី Megan Specia ដែលជាក់ស្តែងធានាថា ជនជាតិអូស្ត្រាលីវ័យ ៥២ឆ្នាំរូបនេះ នឹងអាចពឹងផ្អែកលើវិសោធនកម្ម លើកដំបូងរបស់រដ្ឋធម្មនុញ្ញ សហរដ្ឋអាមេរិក ដែលការពារសិទ្ធិបញ្ចេញមតិ នឹងមិនមានការរើសអើង ឡើយ។
គួរឲ្យដឹងដែរថានៅក្នុងរបាយការណ៍ដដែលនេះ បានសរសេរទៀតថា នៅក្នុងការកាត់ទោស ដោយសារតែសញ្ជាតិរបស់គាត់ ហើយនឹងមិនប្រឈមមុខនឹងទោសប្រហារជីវិត ប្រសិនបើត្រូវបានកាត់ទោស៕
ប្រែសម្រួល៖ស៊ុនលី