បរទេស ៖ យោងតាម ការចេញផ្សាយ របស់ RT កងកម្លាំងបដិវត្តន៍ ឥស្លាមអ៊ីរ៉ង់ ហៅកាត់ថា IRGC ត្រូវបានគេចោទ ប្រកាន់ថា បានធ្វើការ កោះហៅមកវិញ នូវទីប្រឹក្សាយោធា កំពូល របស់ខ្លួនពីទីតាំងនានា
ក្នុងប្រទេសស៊ីរី ខណៈដែលទីក្រុងតេហង់ ត្រៀមសម្រាប់ការវាយប្រហា រសងសឹករបស់អ៊ីស្រាអែល។
ដំណឹងនេះកើតឡើងបន្ទាប់ពីអ៊ីរ៉ង់ បានបាញ់ប្រហារអ៊ីស្រាអ៊ែល ជាមួយនឹងមីស៊ីលប្រមាណជាច្រើនរយគ្រាប់ និងយន្តហោះគ្មានមនុស្សផងទៅបំផ្ទុះ ទៅលើគោលដៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងមក។
ទីក្រុងតេហរ៉ង់ បានប្រកាសទទួលខុសត្រូវនិង ចាត់ទុកការវាយប្រហារនេះថា ជាការសងសឹកចំពោះការស្លាប់របស់មន្ត្រី IRGC ប្រាំពីរនាក់ ដែលត្រូវបានសម្លាប់នៅ ក្នុងការវាយប្រហារ តាមអាកាស របស់អ៊ីស្រាអែលទៅលើ
ស្ថានកុងស៊ុល អ៊ីរ៉ង់ នៅទីក្រុងដាម៉ាសកាលពីថ្ងៃទី១ខែមេសា។
ទោះបីជាយ៉ាងណាក្តីរដ្ឋជ្វីហ្វនេះ បានអះអាងថា បានបាញ់ ទម្លាក់គ្រាប់បែកស្ទើរតែទាំងអស់ ដែលបានបាញ់មកលើខ្លួន កាលពីចុងសប្តាហ៍ ខណៈដែលទីក្រុងតេហរ៉ង់ បានរាយការណ៍ថា បានវាយលុកដោយជោគជ័យនូវទីតាំងយោធាអ៊ីស្រាអែលជាច្រើន ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
