ព័ត៌មានអន្តរជាតិ

IMF បង្កើនការព្យាករណ៍ កំណើនសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ ដល់ ៣,២ភាគរយ ស្របពេលមានការធ្លាក់ចុះនៃអតិផរណា

Kyodo

វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ កាលពីថ្ងៃអង្គារបានកែសម្រួល ការកើនឡើងនូវទស្សនវិស័យកំណើនសកលរបស់ខ្លួន សម្រាប់ឆ្នាំ២០២៤ ដល់ ៣,២ភាគរយពីការព្យាករណ៍ ៣,១ ភាគរយរបស់ខ្លួននៅក្នុងខែមករា ដោយលើកឡើងពីអតិផរណា ដែលកំពុងធ្លាក់ចុះ និងសេដ្ឋកិច្ចដ៏រឹងមាំរបស់សហរដ្ឋអាមេរិក។

ក្នុង​ចំណោម​ប្រទេស​សេដ្ឋកិច្ច​ធំៗ កំណើន​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក ​មាន​ភាព​រឹងមាំ​គួរ​ឲ្យ​កត់​សម្គាល់ ដោយ IMF រំពឹង​ថា​នឹង​កើន​ឡើង​ដល់ ២,៧ ភាគរយ​នៅ​ឆ្នាំ​នេះ កើន​ឡើង​ពី ២,១ ភាគរយ​ក្នុង​ការ​ព្យាករ​កាល​ពី​មុន សម្រាប់ឆ្នាំ២០២៥ វាត្រូវបានលើកដោយ ០,២ ភាគរយដល់ ១,៩ភាគរយ។

IMF បានឲ្យដឹងនៅក្នុងរបាយការណ៍ ទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួនថា តម្លៃទំនិញប្រើប្រាស់ឥឡូវនេះ កំពុងស្ថិតក្រោមការគ្រប់គ្រង នៅក្នុងប្រទេសជាច្រើន ដោយបានធ្លាក់ចុះឆ្ពោះទៅរក គោលដៅពីកម្រិតខ្ពស់បំផុត នៅពាក់កណ្តាលឆ្នាំ២០២២ បើធៀបនឹងមធ្យមភាគប្រចាំឆ្នាំ ៦,៨ភាគរយក្នុងឆ្នាំ២០២៣ វាបាននិយាយថា អតិផរណាពិភពលោកត្រូវបាន គេរំពឹងថានឹងធ្លាក់ចុះដល់ ៥,៩ភាគរយនៅឆ្នាំ២០២៤ និង ៤,៥ភាគរយនៅឆ្នាំ២០២៥។

របាយការណ៍នេះបានចេញផ្សាយ មុនពេលប្រធានហិរញ្ញវត្ថុមកពី ជុំវិញពិភពលោកប្រមូលផ្តុំគ្នា នៅទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំនិទាឃរដូវប្រចាំឆ្នាំរបស់ IMF និងធនាគារពិភពលោកថា “សេដ្ឋកិច្ចពិភពលោកនៅតែមាន ភាពធន់គួរឱ្យកត់សម្គាល់ ជាមួយនឹងកំណើនរក្សាស្ថិរភាពនៅពេលដែល អតិផរណាត្រលប់ទៅគោលដៅ” ។

កំណើនសកលនៅឆ្នាំ២០២៥ ត្រូវបានព្យាករណ៍ថានឹងមានចំនួន ៣,២ភាគរយ ដែលមិនផ្លាស់ប្តូរពីការព្យាករណ៍ពីមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទោះជាយ៉ាងណាក៏ដោយ IMF បានឲ្យដឹងថា ល្បឿននៃការពង្រីកកំណើនមាន កម្រិតទាបតាមស្តង់ដារប្រវត្តិសាស្ត្រ ហើយមានហានិភ័យធ្លាក់ចុះ រួមទាំងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស និងភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយផ្សេងទៀតរបស់ប្រទេសចិន ការគ្រប់គ្រងខុសនៃវិស័យ អចលនទ្រព្យដែលដួលរលំ និងផលប៉ះពាល់អវិជ្ជមាន ដែលបណ្តាលមកពីអត្រាការប្រាក់ខ្ពស់៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top