ព័ត៌មានអន្តរជាតិ

ជប៉ុន ជំរុញ​ឲ្យ​អ៊ីរ៉ង់ និង​អ៊ីស្រាអែល អនុវត្ត​ការ​អត់ធ្មត់ ចំពេល​មាន​ភាព​តានតឹង​កំពុងកើនឡើង

Xinhua

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានជំរុញឱ្យអ៊ីរ៉ង់ និងអ៊ីស្រាអែល អនុវត្តការអត់ធ្មត់ ដើម្បីការពារការកើនឡើងបន្ថែមទៀត នៃភាពតានតឹងនៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ទីក្រុងតេអេរ៉ង់ កាលពីចុងសប្តាហ៍មុន។

នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទដាច់ ដោយឡែកជាមួយសមភាគីអ៊ីរ៉ង់ និងអ៊ីស្រាអែល លោកស្រី Hossein Amir Abdollahian និងអ៊ីស្រាអែល ក្នុងនោះលោកស្រី Kamikawa ក៏បានឲ្យដឹហផងដែរថា ទីក្រុងតូក្យូមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ ហើយ “ថ្កោលទោសយ៉ាងខ្លាំង ចំពោះការកើនឡើងបែបនេះ”។

លោកស្រី Kamikawa ត្រូវ​បាន​ក្រសួង​ដក​ស្រង់​សម្ដី​ប្រាប់​រដ្ឋមន្ត្រី​ទាំង​ពីរ​ថា “ស្ថានភាព​បច្ចុប្បន្ន​មិន​ស្ថិត​ក្នុង​ការ​ចាប់​អារម្មណ៍ របស់​ប្រជាជន​អ៊ីរ៉ង់ និង​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សហគមន៍​អន្តរជាតិ​ទាំង​មូល”។

ក្រសួងបានឲ្យដឹងថា លោកស្រី Kamikawa បានយល់ព្រមជាមួយសមភាគីទាំងពីរ ដើម្បីបន្តទំនាក់ទំនងជិតស្និទ្ធ ដោយលោកស្រី បានជំរុញឱ្យអ៊ីរ៉ង់ “ធានាសុវត្ថិភាពនៃការធ្វើនាវាចរ” នៅក្នុងដែនទឹកក្នុងតំបន់។

លោកស្រី Kamikawa ក៏បានស្នើសុំការគាំទ្រពីអ៊ីរ៉ង់ និងអ៊ីស្រាអែល ក្នុងការធានាសុវត្ថិភាពរបស់ជនជាតិជប៉ុន នៅក្នុងបណ្តាប្រទេសមជ្ឈិមបូព៌ា នេះបើយោងតាមក្រសួង។

ការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល កាលពីចុងសប្តាហ៍ គឺជាការសងសឹកចំពោះការទម្លាក់គ្រាប់បែក លើផ្នែកកុងស៊ុលរបស់ស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស កាលពីដើមខែនេះ ដែលមន្ត្រីអ៊ីរ៉ង់ ៧នាក់ រួមទាំងមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម កំពូលម្នាក់ត្រូវបានសម្លាប់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top