បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ឥណ្ឌាកំពុងចាប់ផ្តើម សាងសង់រថភ្លើងល្បឿនលឿនដំបូងគេ ដែលមានល្បឿនលើសពី ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
រថភ្លើងថ្មីនេះ នឹងត្រូវបានសាងសង់ នៅលើប្រព័ន្ធដូចគ្នាទៅ នឹងរថភ្លើងពាក់កណ្តាល ល្បឿនលឿន Vande Bharat ដែលបានរចនាក្នុងស្រុក របស់ប្រទេសឥណ្ឌា និងអាចរថបានដល់ទៅ ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ការអភិវឌ្ឍន៍នេះកើតឡើងចំពេល ដែលការព្យាយាមរបស់ទីក្រុងញូវដែលី ដើម្បីដំណើរការរថភ្លើងល្បឿនលឿន ឲ្យបានច្រើនឡើងដោយសារ ផ្លូវដែកគឺជាមធ្យោបាយដឹកជញ្ជូន ដ៏សំខាន់នៅក្នុងប្រទេសឥណ្ឌា។
គួរឲ្យដឹងដែរថា ប្រទេសឥណ្ឌាដំណើរការរថភ្លើង ជាង១២០០០ខ្សែក្នុងមួយថ្ងៃជាមធ្យម ដឹកជញ្ជូនអ្នកដំណើរប្រមាណ ២៤លាននាក់ជារៀងរាល់ថ្ងៃ៕
ប្រែសម្រួល៖ស៊ុនលី