យ៉ាំងហ្គោន៖ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ របស់ប្រទេសមីយ៉ាន់ម៉ា បានផ្តល់ការលើកលែងទោស ដល់អ្នកទោសជាង ៣,០០០នាក់ ដែលជាថ្ងៃដំបូង នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់មីយ៉ាន់ម៉ា។
ក្រុមប្រឹក្សាបានឲ្យដឹងថា ក្នុងចំណោមនោះមានជនជាតិ មីយ៉ាន់ម៉ាចំនួន ៣,៣០៣នាក់ និងអ្នកទោសបរទេស ៣៦នាក់ រួមទាំងជនជាតិឥណ្ឌូនេស៊ី ១៣នាក់ និងជនជាតិស្រីលង្កា ១៥នាក់ផងដែរ ។
ការលើកលែងទោសនេះ គឺដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់មីយ៉ាន់ម៉ា ដែលនាំមកនូវភាពរីករាយដល់ប្រជាជន និងទន្ទឹងរង់ចាំទំនាក់ទំនងវិជ្ជមាន ជាមួយប្រទេសរៀងៗខ្លួន ខណៈពេលដែលការដោះស្រាយកង្វល់មនុស្សធម៌ ។
ក្នុងដីកាលើកលែងទោស ដាច់ដោយឡែកមួយ ក្រុមប្រឹក្សាបានកាត់បន្ថយទោស ១ភាគ៦ សម្រាប់អ្នកទោសខ្លះ ដែលជាប់គុកនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
វាជាទម្លាប់សម្រាប់ប្រទេសមីយ៉ាន់ម៉ាក្នុងការលើកលែងទោស អ្នកទោសជារៀងរាល់ឆ្នាំ ដើម្បីអបអរឆ្នាំថ្មីប្រពៃណីរបស់ខ្លួន ។ កាលពីឆ្នាំមុន អ្នកទោសជាង ៣,០០០នាក់ ក៏ត្រូវបានដោះលែងនៅថ្ងៃចូលឆ្នាំប្រពៃណី របស់មីយ៉ាន់ម៉ា៕
ប្រែសម្រួល ឈូក បូរ៉ា