បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា ក្រុងគៀវ មិនគួរស្នើសុំការគាំទ្រដូចគ្នា ដែលលោកខាងលិចបានផ្តល់ដល់ក្រុងយេរូសាឡឹមនោះទេ ក្នុងអំឡុងពេលការវាយប្រហាររបស់អ៊ីរ៉ង់នោះទេ ពីព្រោះស្ថានភាពទាំងពីរមិនអាចប្រៀបធៀបបានឡើយ។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងបាននិយាយថា ពួកគេបានសហការជាមួយកងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីថ្ងៃសៅរ៍ ដើម្បីបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្ស បើករបស់អ៊ីរ៉ង់មួយចំនួន។
ចាប់តាំងពីពេលនោះមក ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ធ្វើដូចគ្នាសម្រាប់ ទីក្រុងគៀវ។
ឆ្លើយសំណួររបស់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអង្គាររបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប លោក Borrell បាននិយាយថា៖ ស្ថានភាពទាំងពីរគឺជា រឿងផ្សេងគ្នាដែលមិនអាចប្រៀប ធៀបបាននោះឡើយ។
បន្ថែមលើសពីនេះនៅពេលសួរថាតើសហភាពអឺរ៉ុបបានចូលរួមក្នុងការការពារអ៊ីស្រាអែលដែរឬទេ លោក Borrell បាននិយាយថា ប្លុកនេះមិនពាក់ព័ន្ធដោយផ្ទាល់ទេ ព្រោះវាមិនមែនជារដ្ឋ និងមិនមាន កងទ័ព ប៉ុន្តែទោះបីជាយ់ាងណាក្តីនឹងមានសមាជិកមួយចំនួនអាចនឹងធ្វើរឿងនេះ៕ ប្រែសម្រួល៖ស៊ុនលី