តូក្យូ៖ ក្រុមហ៊ុន Toyota Motor Corp បានឲ្យដឹងថា ខ្លួនកំពុងធ្វើការប្រមូលរថយន្តកូនកាត់ Prius ចំនួន១៣៥.៣០៥ គ្រឿងនៅក្នុងប្រទេសជប៉ុន ដោយសារមានហានិភ័យនៃ ការបើកទ្វារនៅក្នុងអំឡុងពេលបើកបរ ។
យោងតាមឯកសារប្រមូលរថយន្ត របស់ក្រុមហ៊ុនផលិតរថយន្តទៅកាន់ ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុន កាលពីថ្ងៃពុធបានឲ្យដឹងថា គិតរហូតមកដល់ពេលនេះ មានករណីបណ្តឹងចំនួន៣ ហើយដែលមានជាប់ពាក់ព័ន្ធនឹង បញ្ហារបើកទ្វារខាងក្រោយ ត្រូវបានគេរាយការណ៍មកថា រហូតមកដល់ពេលនេះ មិនទាន់មានឧបទ្ទវហេតុណាមួយ ត្រូវបានបញ្ជាក់នៅឡើយទេ ។
ក្រុមហ៊ុន Toyota បានបញ្ជាក់ថា ម៉ូដែលដែលត្រូវបានគេលើកឡើងនោះ គឺជាប្រភេទម៉ូដែលដែលផលិតនៅចន្លោះខែវិច្ឆិកា ឆ្នាំ២០២២ និងខែមេសា ឆ្នាំ២០២៤ ហើយក្រុមហ៊ុន Toyota បានឲ្យដឹងថា ខ្លួននឹងបញ្ឈប់ការផលិត និងបញ្ឈប់ការទទួលការបញ្ជាទិញពីអ្នកចែកចាយ រហូតដល់ករណីនេះអាចដោះស្រាយបញ្ហាបាន ។
ក្រសួងខាងលើបានឲ្យដឹងថា ការជ្រាបទឹកមិនគ្រប់គ្រាន់មានន័យថា ផ្នែកអេឡិចត្រូនិចនៃទ្វាររបស់ម៉ូដែល ទាំងនោះអាចកាត់ផ្តាច់ចរន្ត ប្រសិនបើប៉ះនឹងទឹក ដែលអាចនាំឱ្យទ្វារបើក ខណៈដែលរថយន្តកំពុងបើកបរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា