ថ្ងៃទី១៨ខែមេសា នៅក្នុងសន្និសីទកាសែត ជាប្រចាំរបស់ក្រសួងការបរទេសចិន មានអ្នកសារព័ត៌មាន បានសួរថា ពួកយើងបានចាប់អារម្មណ៍ថា សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយ នៅក្នុងកិច្ចប្រជុំកំពូលត្រីភាគី រវាងអាមេរិក ជប៉ុននិងហ្វីលីពីន ដែលធ្វើឡើងនាពេលថ្មីៗនេះ បានសម្តែងការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង និងអំពាវនាវ ឱ្យភាគីចិនគោរព តាមការកាត់ក្តី នៃសំណុំរឿងមជ្ឈត្តការ សមុទ្រចិន ខាងត្បូងឆ្នាំ២០១៦។ តើអ្នកនាំពាក្យមានការអធិប្បាយ យ៉ាងណាចំពោះរឿងនេះ?
លោកLin Jianបានថ្លែងថា ភាគីចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះប្រទេសពាក់ព័ន្ធ ដែលលេងឧបាយកល នយោបាយជាក្រុម ប្រឆាំងយ៉ាងដាច់ខាត ចំណោះរាល់ទង្វើណា ដែលបង្កឱ្យមានវិវាទកាន់តែធ្ងន់ធ្ងរ និងបំផ្លាញសន្តិសុខនិងផលប្រយោជន៍ ជាយុទ្ធសាស្ត្រ របស់ប្រទេសដទៃទៀត ក៏ដូចជាប្រឆាំង យ៉ាងដាច់ខាត ចំពោះការបង្កើត” រង្វង់សម្ព័ន្ធតូច” ដែលបិទខ្ទប់និងរើសអើង អ្នកដទៃនៅក្នុងតំបន់នេះ ។ ភាគីចិននឹងមិន ទទួលយកជាដាច់ខាត នូវការចោទ ប្រកាន់ ដែលគ្មានមូលដ្ឋាននិងការមួលបង្កាច់ ក្នុងចេតនាអាក្រក់ ចំពោះប្រទេសចិនពីសំណាក់ ប្រទេសពាក់ព័ន្ធ ស្តីពីបញ្ហាសមុទ្រចិនខាងត្បូងនោះឡើយ។
ការកាត់ក្តីក្នុងសំណុំរឿង មជ្ឈត្តការ សមុទ្រចិនខាងត្បូងគឺខុសច្បាប់ និងត្រូវទុកជាមោឃ ។ ប្រទេសចិនមិនទទួលយក មិនចូលរួមក្នុងការធ្វើមជ្ឈត្តកម្ម មិនទទួលយក មិនទទួលស្គាល់អ្វី ដែលគេហៅថាមជ្ឈត្តកម្ម ហើយក៏មិនទទួលយកការផ្តួចផ្តើមគំនិត និងសកម្មភាពណាមួយ ដែលឈរលើមូលដ្ឋាន នៃការកាត់ក្តីនេះដែរ ៕