បរទេស៖ ការបំផ្ទុះបានបន្លឺឡើងជុំវិញ ទីក្រុងអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រ នៅក្នុងអ្វីដែលប្រភពបានពិពណ៌នាថា ជាការវាយប្រហារ របស់អ៊ីស្រាអែល ប៉ុន្តែរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានបដិសេធឧប្បត្តិហេតុនេះ ហើយបង្ហាញថា វាមិនមានផែនការ សម្រាប់ការសងសឹកទេ ដែលជាការឆ្លើយតប ដែលបង្ហាញឡើងដើម្បីបញ្ចៀស សង្គ្រាមទូទាំងតំបន់ ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទំហំនៃការវាយប្រហារមានកំណត់ និងការឆ្លើយតបដោយការស្ងប់ស្ងាត់របស់អ៊ីរ៉ង់ ហាក់ដូចជាបង្ហាញសញ្ញា នៃកិច្ចខិតខំប្រឹងប្រែងប្រកប ដោយជោគជ័យដោយអ្នកការទូត ដែលបានធ្វើការគ្រប់ពេលវេលា ដើម្បីបញ្ជៀសសង្គ្រាមទាំងអស់ ចាប់តាំងពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ និងមីស៊ីលមកលើអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍មុន ។
ប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីអ៊ីរ៉ង់ បានពណ៌នាអំពីការផ្ទុះមួយចំនួនតូច ដែលពួកគេបាននិយាយថា បណ្តាលមកពីការការពារដែនអាកាសរបស់អ៊ីរ៉ង់ បានវាយប្រហារទៅលើយន្តហោះ គ្មានមនុស្សបើកចំនួនបីគ្រឿងលើទីក្រុង អ៊ីស្តាហាន។ គួរកត់សម្គាល់ថា ពួកគេបានសំដៅទៅលើ ឧប្បត្តិហេតុនេះថាជាការវាយប្រហារដោយ “អ្នកជ្រៀតចូល” ជាជាងដោយអ៊ីស្រាអែល ដោយធ្វើឱ្យមានតម្រូវការសម្រាប់ការសងសឹក។
មន្ត្រីអ៊ីរ៉ង់ម្នាក់ បានប្រាប់សារព័ត៌មាន រ៉យទ័រថា អ៊ីរ៉ង់ គ្មានគម្រោងឆ្លើយតបនឹងអ៊ីស្រាអែល ចំពោះឧបទ្ទវហេតុនេះទេ។
មន្ត្រីរូបនេះបាន និយាយថា “ប្រភពបរទេស នៃឧប្បត្តិហេតុមិនត្រូវបានគេបញ្ជាក់នោះទេ ។ យើងមិនបានទទួលការវាយប្រហារពីខាងក្រៅណាមួយទេ ហើយការពិភាក្សានេះ មានទំនោរទៅរកការជ្រៀត ចូលជាងការវាយប្រហារ” ៕
ប្រែសម្រួលៈ ណៃ តុលា