បរទេស៖ កោះតៃវ៉ាន់បាននិយាយនៅថ្ងៃសុក្រថា ការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការបើកផ្លូវអាកាសថ្មីដែលរត់យ៉ាងគ្រោះថ្នាក់នៅជិតកោះពីរដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ គឺជាហានិភ័យសុវត្ថិភាពនៃការហោះហើរដែលមិនមានការពិគ្រោះយោបល់។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋាភិបាលរបស់កោះតៃវ៉ាន់បានសម្តែងការខឹងសម្បារកាលពីខែមករា បន្ទាប់ពីប្រទេសចិនបានផ្លាស់ប្តូរដោយឯកតោភាគី នូវផ្លូវហោះហើរហៅថា M503 នៅជិតខ្សែបន្ទាត់កណ្តាលដ៏រសើបនៅក្នុងច្រកសមុទ្រតៃវ៉ាន់។
ផ្លូវហោះហើរថ្មីរបស់ចិនទៅកាន់ទីក្រុង Xiamen និង Fuzhou របស់ប្រទេសចិន ដែលហៅថា W123 និង W122 រៀងគ្នាតភ្ជាប់ទៅកាន់ផ្លូវហោះហើរ M503 ហើយរត់ទៅខាងស្តាំដៃជាមួយផ្លូវដែលមានស្រាប់ទៅកាន់កោះ Kinmen និង Matsu ដែលមានជើងហោះហើរទៀងទាត់ទៅ និងមកពីកោះតៃវ៉ាន់។
ប្រទេសចិនបាននិយាយកាលពីខែមករាថា ខ្លួនកំពុងបើកផ្លូវហោះហើរពីខាងលិចទៅខាងកើត – និយាយម្យ៉ាងទៀតក្នុងទិសដៅរបស់កោះតៃវ៉ាន់ – នៅលើផ្លូវហោះហើរពីរពី Xiamen និង Fuzhou ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់បានប្រកាសថាពួកគេនឹងដំណើរការនៅពេលណានោះទេ៕ប្រែសម្រួលៈ ណៃ តុលា