ព័ត៌មានអន្តរជាតិ

ស្លាប់សមាជិកសហសេវឹកម្នាក់ នៅក្នុងហេតុការណ៍ ធ្លាក់យន្តហោះទម្លាក់គ្រាប់បែក Tu-22M3

Xinhua

ម៉ូស្គូ៖ លោក Vladimir Vladimirov អ្នកគ្រប់គ្រងតំបន់ប្រចាំនៅ Stavropol បានឲ្យដឹងនៅលើបណ្តាញសង្គមនៅថ្ងៃសុក្រនេះថា សមាជិកម្នាក់នៃសហសេវឹកយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី Tu-22M3 បានបាត់បង់ជីវិតនៅក្នុងពេលយន្តហោះធ្លាក់ នៅក្នុងស្រុក Krasnogvardeisky ។

គាត់បានសរសេរនៅលើបណ្តាញសង្គមឲ្យដឹងថា ព័ត៌មានដែលទទួលបានថ្មីៗពីគ្រោះថ្នាក់នេះ ជាអកុសល សមាជិកទី៣ បានស្លាប់ ។ ការរុករកពីឡុតទី៤នៅតែបន្តធ្វើ ។

យន្តហោះបានធ្លាក់នៅក្នុងស្រុក Krasnogvardeisky នៃតំបន់ Stavropol ស្របពេលវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ ក្រោយពីចូលរួមបំពេញបេសកកម្មសង្រ្គាម ។

ការរកឃើញដំបូងបង្ហាញថា ការធ្លាក់បណ្តាលមកពីកំហុសបច្ចេកទេស ។

គួរបញ្ជាក់ថា យន្តហោះ Tu-22M3 ជាប្រភេទយន្តហោះបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្ទុកគ្រាប់បែក ដែលអាចបាញ់លើដីរាប និងផ្ទៃទឹកដោយមីស៊ីល និងគ្រាប់បែកទម្លាក់ពីលើអាកាស ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top