បរទេស៖យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានអះអាងថា ការចោទប្រកាន់ថា បុរសជនជាតិប៉ូឡូញម្នាក់កំពុងរៀបចំផែនការជាមួយ ទីក្រុងមូស្គូ ដើម្បីធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky គឺជាសញ្ញាមួយបង្ហាញថា ក្រុមអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវកំពុង ចង់ រំលាយ មេដឹកនាំអ៊ុយក្រែន និងបក្សពួកហើយ។
កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីប៉ូឡូញបានរាយការណ៍ពីការចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានព្យាយាមផ្តល់ ព័ត៌មានរសើបដល់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ីហើយបើយោងតារដ្ឋាភិបាល ទីក្រុងវ៉ារស្សាវ៉ា និងគៀវ បានអះអាងថា ព័ត៌មាននេះអាចត្រូវបានគេប្រើប្រាស់នៅក្នុងការប៉ុនប៉ងធ្វើឃាតលោក Zelensky ។
ការប៉ុនប៉ងលើជីវិតរបស់ប្រធានាធិបតីលោកZelenskyនៅក្នុងប្រទេសប៉ូឡូញ? នោះពិតជាធ្ងន់ធ្ងរណាស់នេះបើយោងតាមការបញ្ជាក់ បន្ថែមដោយលោក Medvedev ដែលមានតួនាទីជាអនុប្រធានក្រុមប្រឹក្សា សន្តិសុខរុស្ស៊ី បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រ ដើម្បីឆ្លើយតបទៅនឹងការអះអាងនេះ។
លោកបន្តថា៖វាអាចជាភស្តុតាង ដំបូងដែលប្រជាជននៅលោក ខាងលិចបានធ្វើការសម្រេចចិត្ត ដើម្បីរំលាយគាត់ ។អ្នកគួរតែចាប់ផ្តើមខ្លាចហើយត្លុកដ៏កំសត់អើយ។
គួរឲ្យដឹងដែរថាលោក Zelensky បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចថា រុស្ស៊ី បានព្យាយាមសម្លាប់គាត់អស់ជាច្រើនឆ្នាំ ដោយមានការប៉ុនប៉ងជាច្រើន ដងត្រូវបានរារាំងដោយព័ត៌មានលម្អិត សន្តិសុខរបស់គាត់៕
ប្រែសម្រួល៖ស៊ុនលី