ព័ត៌មានអន្តរជាតិ

យន្តហោះទំលាក់គ្រាប់បែក ជាយុទ្ធសាស្ត្រមួយគ្រឿង នៃកម្លាំងយោធារុស្សី ធ្លាក់នៅតំបន់ Stavropol

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៃប្រទេសរុស្សី បានរាយការណ៍កាលពីថ្ងៃសុក្រថា យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tupolev Tu-22M3 ដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសរុស្ស៊ីបានធ្លាក់នៅតំបន់ Stavropol ភាគខាងត្បូងរបស់ប្រទេស។

ឧបទ្ទវហេតុនេះ ត្រូវបានគេមើលឃើញថា គឺបណ្តាលមកពីការគាំងនៃផ្នែកបច្ចេកទេស បានកើតឡើង ខណៈដែលយន្តហោះកំពុងត្រឡប់ ទៅមូលដ្ឋានរបស់ខ្លួនវិញ បន្ទាប់ពីបេសកកម្មប្រយុទ្ធ មួយដែរទោះបីជាយ៉ាងណា វា​មិនបានមាន​ផ្ទុក​អាវុធ​នៅ​ពេល​ធ្លាក់​នោះ​ទេ។

យោងតាមការបញ្ជាក់ដោយអភិបាលក្រុង លោក Vladimir Vladimirov បាន​រាយការណ៍​ថា សមាជិក​នាវិក​ម្នាក់​ត្រូវ​បាន​បាត់បង់ជីវិត និង​ពីរ​នាក់​ត្រូវ​បាន​គេច​ចេញជាបន្ទាន់​ ទៅ​កន្លែង​សុវត្ថិភាព។

គួរឲ្យដឹងដែរថាវីដេអូ​ជា​ច្រើន​កំពុង​ចរាចរ​លើ​អ៊ីនធឺណិត ​ដែល​បង្ហាញ​ពី​ពេល​នៃ​ការ​ធ្លាក់​យន្តហោះហើយ យន្តហោះ Tu-22 អាចត្រូវបានគេឃើញ នៅក្នុងពួកវាវិលនៅលើអាកាស ហើយធ្លាក់ចុះ ដោយមានភ្លើងឆេះចេញពីផ្នែកកន្ទុយរបស់វាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top