បរទេស៖យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាជាន់ខ្ពស់បំផុតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយថា ក្រុងគៀវរំពឹងថានឹងមានការកើនឡើងនៃការផ្គត់ផ្គង់ អាវុធលោកខាងលិចនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល ដែលសន្មតថាបានបង្ហាញពីឧត្តមភាពខាងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
ទីក្រុងតេហរ៉ង់បានបាញ់បង្ហោះដ្រូន និងមីស៊ីលរាប់រយគ្រឿងនៅអ៊ីស្រាអែលកាលពីចុងសប្តាហ៍មុន ក្នុងអ្វីដែលខ្លួនបាននិយាយថាជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុល
របស់ខ្លួននៅទីក្រុងដាម៉ាសកាលពីដើមខែនេះ។
យោងតាមបញ្ជាក់ដោយអ៊ីស្រាអែល ការរារាំងនោះបានបង្កឱ្យមានការខូចខាតតិចតួចប៉ុណ្ណោះ ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតបានជួយខ្លួនក្នុងការបាញ់ស្ទាក់ចាប់អាវុធភាគច្រើនរបស់អ៊ីរ៉ង់។
ទោះបីជាយ៉ាងណាក្តីមុនពេលមានការវាយប្រហារ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបាននិយាយថា អ៊ីរ៉ង់កំពុងធ្វើការកែតម្រូវប្រតិបត្តិការរបស់ខ្លួនយ៉ាងប្រុងប្រយ័ត្ន ដូច្នេះវាអាចជួយស្តារមុខមាត់របស់ខ្លួនផងប៉ុន្តែដោយនឹងមិន
បង្កឱ្យមានការកើនឡើងបន្ថែមទៀត និងសង្រ្គាមដែលអាចកើតមានជាមួយសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី