បាកដាដ៖ ប្រភពពីក្រសួងមហាផ្ទៃមួយបានប្រាប់ស៊ីនហួថា មូលដ្ឋានយោធាអ៊ីរ៉ាក់ចំនួនពីរត្រូវបានទម្លាក់គ្រាប់បែក នៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ដោយយន្តហោះមិនស្គាល់អត្តសញ្ញាណនៅក្នុងខេត្ត Babil ភាគខាងត្បូងនៃទីក្រុងបាកដាដ។
ប្រភពបានឲ្យដឹងថា ការវាយប្រហារតាមអាកាសត្រូវបានធ្វើឡើងដោយយន្តហោះដ្រូន និងបានកំណត់គោលដៅមូលដ្ឋានចំនួនពីរ ដែលជាកម្មសិទ្ធិរបស់កងកម្លាំងទាហានប៉ារ៉ាអ៊ីរ៉ាក់ Hashd Shaabi នៅក្នុងតំបន់ Mahawil ភាគខាងជើងនៃខេត្ត Babil ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម។
ប្រភពបានឲ្យដឹងថា មូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានគោលដៅទាំងពីរ គឺជាឃ្លាំងអាវុធរបស់កងកម្លាំង Hashd Shaabi និងមួយទៀតជាទីស្នាក់ការរថក្រោះរបស់ពួកគេ។
ប្រភពដដែលបានបន្ថែមទៀតថា មានការផ្ទុះដែលបានឮនៅតំបន់ Madain ចម្ងាយប្រហែល ៣០ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងបាកដាដ ប៉ុន្តែមិនមានព័ត៌មានភ្លាមៗអំពីការបំផ្ទុះនេះទេ៕