បរទេស៖យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់
អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា ទីក្រុងមូស្គូនឹងមិនចាកចេញពីការសម្រេចចិត្តដ៏មានសក្ដានុពលរបស់សហរដ្ឋ
អាមេរិកក្នុងការប្រគល់ទ្រព្យសម្បត្តិដែលជាប់គាំងរបស់ខ្លួនទៅឱ្យអ៊ុយក្រែនដោយគ្មានចម្លើយនោះទេ។
ប្រភពដដែលបានឲ្យដឹងទៀតថាការអត្ថាធិប្បាយរបស់លោកបាន ធ្វើឡើងបន្ទាប់ពីសភាសហរដ្ឋអាមេរិក បានបំភ្លឺការ ផ្ទេរដែលអាចទៅរួចនេះឡើង។មន្ត្រីរុស្ស៊ី បាននិយាយដោយសំដៅទៅលើការរឹបអូសទាំងឡាយ ណាហើយបញ្ជាក់ដែរថា សហរដ្ឋអាមេរិក នឹងក្លាយទៅជាអ្នកដែលត្រូវទូទាត់សម្រាប់រឿងនេះ ប្រសិនបើវាពិតជាដូច្នេះមែន។
ទីក្រុងមូស្គូមិនបានកំណត់ពេលវេលាសម្រាប់ការឆ្លើយ តបទៅនឹងសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន នោះទេ ដោយលោក បានបន្ថែមថា រុស្ស៊ីនឹងកែសម្រួលការឆ្លើយតបរបស់ខ្លួនដើម្បី បម្រើផលប្រយោជន៍របស់យើងតាមមធ្យោបាយដែលអាច ធ្វើទៅបាន។
អ្នកនាំពាក្យវិមានក្រឹមឡាំងបានព្រមានថា សហរដ្ឋអាមេរិកនឹងធ្វើឱ្យខ្លួនឯងឈឺចាប់ ប្រសិនបើខ្លួនបន្តផែនការបែបនេះហើយ លោកបានបន្តថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ធ្វើឲ្យប៉ះពាល់ដល់គោលការណ៍ ការរំលោភបំពានលើកម្មសិទ្ធិឯកជន និងទ្រព្យសម្បត្តិរដ្ឋផងដែរ៕
ប្រែសម្រួល៖ស៊ុនលី