បរទេស៖យោងតាមការចេញផ្សាយរបស់ RT រថក្រោះ M1 Abrams ដ៏មានតម្លៃរបស់អាមេរិក ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន កំពុង តែរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ដែលមានតម្លៃត្រឹមតែមួយចំណែកតួចប៉ុណ្ណោះ នេះបើយោងតាមកាសែត New York Times បានរាយការណ៍កាលពីថ្ងៃសៅរ៍។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនេះបាននិយាយថា យ៉ាងហោចណាស់រថក្រោះចំនួន ៥គ្រឿងដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ក្នុងចំណោម ៣១គ្រឿងដែលផ្តល់ ដោយទីក្រុងវ៉ាស៊ីនតោនត្រូវបានបំផ្លាញរួចហើយដោយប្រទេសរុស្ស៊ី ដោយបន្ថែមថា ៣ គ្រឿងផ្សេងទៀតត្រូវបាន រងការខូចខាតកម្រិតមធ្យម។
ក្នុងករណីភាគច្រើន រថក្រោះត្រូវបានបំផ្លាញដោយយន្តហោះគ្មានមនុស្សបើក kamikaze ដំបូងបង្អស់ (FPV) ដែលគេស្គាល់ថាជាដ្រូនមានផ្ទុកគ្រាប់រំសេវ ដែលអាចឲ្យ យន្តហោះគ្មានមនុស្សបើកបែបនេះមានសមត្ថភាពធ្វើចលនាយ៉ាងសកម្ម មុនពេលហោះទៅបំផ្ទុះគោលដៅរបស់វា។
យ៉ាងហោចណាស់មានឧទាហរណ៍មួយ រថក្រោះ Abrams ត្រូវបានគេយកចេញពីក្នុងការប្រយុទ្ធទល់នឹងរថក្រោះប្រយុទ្ធសំខាន់ T-72B3 របស់រុស្ស៊ីដែលក្នុងនោះ យោធារុស្ស៊ីបានផ្សព្វផ្សាយវីដេអូឃ្លីបជាច្រើនសន្លឹក ដែលភាគច្រើនថតចេញពីយន្តហោះគ្មានមនុស្សបើក ដែលបង្ហាញពីការបំផ្លិចបំផ្លាញឧបករណ៍ដែលផ្គត់ផ្គង់ដោយ
សហរដ្ឋអាមេរិក។
កាសែតដដែលបានរាយការណ៍ថា UAVsដែលមានតម្លៃត្រឹមតែ៥០០ដុល្លារមានសមត្ថភាពយកជីវិតរថក្រោះ Abrams តម្លៃដល់ទៅ១០ លានដុល្លារហើយអ្នកជំនាញមើល ឃើញមិនមានវិធីងាយស្រួល ឬតែមួយណាដែលអាចការពាររថក្រោះប្រឆាំងនឹង ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនោះទេ៕
ប្រែសម្រួល៖ស៊ុនលី