ព័ត៌មានអន្តរជាតិ

លោក​ Zelensky ៖ អ៊ុយក្រែន អាចទទួលជ័យជំនះបាន

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT វានៅតែអាចទៅរួចសម្រាប់ ទីក្រុងគៀវដើម្បីឈ្នះជ័យជម្នះក្នុងជម្លោះទៅលើទីក្រុងមូស្គូ ដែលឥឡូវនេះសភាតំណាងសហរដ្ឋអាមេរិកបាន អនុម័តកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន នេះបើយោងតាមលោកប្រធានាធិបតី Vladimir Zelensky បានប្រាប់ NBC នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យ។

សេចក្តីថ្លែងការណ៍របស់គាត់បានកើតឡើងមួយថ្ងៃបន្ទាប់ពីការអនុម័តកញ្ចប់ផ្តល់ជំនួយបន្ថែមចំនួន៦១ ពាន់លាន ដុល្លារសម្រាប់ទីក្រុងគៀវ ដែល ការចំណាយគ្រាអាសន្នបានជាប់គាំង នៅក្នុងសភាតាំងពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ដោយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួន មានការព្រួយបារម្ភថាទីក្រុងវ៉ាស៊ីនតោនខ្វះយុទ្ធសាស្ត្រទាំង សម្រាប់ជ័យជំនះ ឬដំណោះស្រាយសន្តិភាព។

លោក Zelensky បាននិយាយថា ៖ខ្ញុំគិតថាការគាំទ្រនេះពិតជានឹងពង្រឹងកងកម្លាំងប្រដាប់អាវុធ ខ្ញុំអធិស្ឋាន ហើយយើងនឹងមានឱកាស ទទួលជ័យជម្នះ ប្រសិនបើអ៊ុយក្រែនពិតជាទទួលបានប្រព័ន្ធសព្វាវុធ ដែលយើងត្រូវការយ៉ាងច្រើនជាងនេះ ។

លោកប្រធានាធិបតីរូបនេះក៏បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ចប់ការអនុម័តចុងក្រោយនៃច្បាប់នេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បី ចាប់ផ្តើមបញ្ជូនអាវុធបន្ថែមទៀត ទៅកាន់កងកម្លាំងអ៊ុយក្រែនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top