ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន កំពុងពិចារណាបន្ថែម ការហ្វឹកហាត់យោធាទៅដល់សាលារៀន

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT យោងតាមច្បាប់ថ្មីដែលគាំទ្រដោយគណៈកម្មាធិការសភាស្តីពីយុវជន និងកីឡាបានឱ្យដឹងថា សិស្សវិទ្យាល័យ និងសាលាវិជ្ជាជីវៈអ៊ុយក្រែននានាអាចនឹងត្រូវបានតម្រូវឱ្យឆ្លងកាត់ការបណ្តុះបណ្តាលយោធាជាមូលដ្ឋានក្នុងពេលឆាប់ៗនេះ។

ព័ត៌មានលម្អិតនៃសំណើថ្មីនេះត្រូវបានរាយការណ៍ ដោយកាសែតតុលាការក្នុងស្រុកកាលពីថ្ងៃអាទិត្យហើយ យោងតាមរបាយការណ៍ គណៈកម្មាធិការបានគាំទ្រ វិធានការនេះ ដោយលើកហេតុផលថា វានឹង រួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនៃការបណ្តុះបណ្តាលយោធាដំបូង និងការអប់រំយោធាស្នេហាជាតិរបស់យុវជន
អ៊ុយក្រែន។

ការហ្វឹកហ្វឺនយោធាត្រូវបានគេរំពឹងថានឹងបញ្ចូលទៅ ក្នុងកម្មវិធីសិក្សានៅសាលាមធ្យមសិក្សាទូទៅ សាលាវិជ្ជាជីវៈ និងមុនសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សា។

គួរឲ្យដឹងដែរថាមុខវិជ្ជា​ថ្មី​នេះ​នឹង​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា ការពារជាតិ​អ៊ុយក្រែនឬ Defense of Ukraine ហើយ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រសួង​អប់រំ និង​វប្បធម៌ សហការ​ជាមួយ​ក្រសួង​ការពារជាតិ៕

ប្រែសម្រួល៖ស៊ុនលី

To Top