ព័ត៌មានអន្តរជាតិ

បទវិភាគ ៖​ សេដ្ឋកិច្ចចិន មានការចាប់ផ្តើម ដ៏ល្អប្រសើរ ហើយកើនឡើង ដោយនឹងនរជាលំដាប់

“ផលិតផលក្នុងស្រុក សរុប (GDP) ក្នុងត្រីមាសទីមួយឆ្នាំ២០២៤ បានកើនឡើង៥.៣ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២៣។ សេដ្ឋកិច្ចជាតិចិន មានការចាប់ផ្តើមដ៏ល្អប្រសើរ កត្តាវិជ្ជមានកើនឡើង ជាច្រើនដែលបានចាក់គ្រឹះដ៏ល្អប្រសើរ សម្រាប់ការសម្រេច បាននូវគោលដៅ សំខាន់ៗ ពេញមួយឆ្នាំ ។” ថ្ងៃទី១៦ខែមេសា ក្នុងសន្និសិទសារព័ត៌មាន ដែលបើកធ្វើដោយការិយាល័យព័ត៌មាន របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន លោក Sheng Laiyun អនុប្រធានរដ្ឋបាលជាតិស្ថិតិចិន បានលើកឡើង ពីសភាពការណ៍ នៃដំណើរការសេដ្ឋកិច្ច ក្នុងត្រីមាសទីមួយ ព្រមទាំងបកស្រាយ យ៉ាងក្បោះក្បាយ អំពីទិន្នន័យពាក់ព័ន្ធ ។

របាយការណ៍ការងារ របស់រដ្ឋាភិបាលចិនឆ្នាំនេះ បានកំណត់គោលដៅ នៃកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ នៅត្រឹម “ប្រហែល៥ភាគរយ” ។ តារាងពិន្ទុក្នុងត្រីមាស ទីមួយ មានន័យថា កំណើនសេដ្ឋកិច្ច សម្រច បាននូវការចាប់ផ្តើមដ៏ល្អ ។ ល្បឿនកំណើន៥.៣ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣ មិនត្រឹមតែបានឡើង ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបីត្រីមាស កន្លងទៅប៉ុណ្ណោះទេ ថែមទាំងក៏ខ្ពស់ជាង ការរំពឹងទុក កាលពីមុនរបស់គ្រឹះស្ថានអន្តរជាតិ ជាច្រើនទៀតផង ។ តារាងពិន្ទុនេះ គឺធ្វើឱ្យអ្នកផងទាំងពួងទុកចិត្តចំពោះបច្ចុប្បន្នកាល និងកាន់តែមានជំនឿចិត្ត ចំពោះអនាគត ។

មូលហេតុ ដែលបណ្តាល ឱ្យល្បឿនកំណើន GDP លើសពីការរំពឹងទុក គឺអាស្រ័យដោយការជំរុញរួមគ្នា ពីការងើបឡើងវិញ នៃឧស្សាហកម្ម និងការធ្វើឱ្យប្រសើរឡើង នៃឧស្សហកម្មសេវាកម្ម ។ តាមទិន្នន័យ ដែលប្រកាសដោយរដ្ឋបាលជាតិ ស្ថិតិចិនបង្ហាញថា អត្រារួមចំណែក របស់ឧស្សាហកម្មនិង មុខរបរសេវាកម្ម ចំពោះកំណើន GDP បានលើសពី៩០ភាគរយ ។

ក្នុងត្រីមាសទីមួយ តម្លៃបន្ថែមរបស់សហគ្រាសឧស្សហកម្មធុនមធ្យមនិងធំបានកើនឡើង៦.១ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ចាប់តាំងពីចូលឆ្នាំនេះមក គ្រប់តំបន់និងក្រសួងស្ថាប័ន បានដាក់ចេញវិធានការនិងគោលនយោបាយមួយចំនួន សម្រាប់គាំទ្រការអភិវឌ្ឍតួអង្គសេដ្ឋកិច្ច ដែលបាន ជះឥទ្ធិពលវិជ្ជមាន ដល់ការពង្រឹង កម្លាំងចលករ ខាងផលិតកម្ម របស់សហគ្រាស ការកែលម្អបរិយាកាស អភិវឌ្ឍរបស់សហគ្រាស និងការលើក កម្ពស់ជំនឿចិត្ត អភិវឌ្ឍន៍ របស់សហគ្រាស ។ លើសពីនេះទៅទៀត ការប្រែប្រួលយ៉ាងសកម្ម នៃតម្រូវការទាំងក្នុងនិងក្រៅ ប្រទេសក៏បានគាំទ្រ ដល់កំណើនសេដ្ឋកិច្ចឧស្សាហកម្មផងដែរ ។ បើមើលពីតម្រូវការខាងក្រៅ សេដ្ឋកិច្ចពិភពលោកមានតម្រុយងើបឡើងវិញ ការនាំចេញក្នុងត្រីមាសទីមួយ បានកើនឡើង៤.៩ភាគរយ ដែលល្អជាងការរំពឹងទុក ។ បើមើលពីតម្រូវការក្នុងស្រុក តម្លៃបន្ថែមនៃឧស្សហកម្មផលិត ទំនិញប្រើប្រាស់ក្នុងត្រីមាសទីមួយ បានកើនឡើង៤.២ភាគរយ ហើយល្បឿនកំណើនលឿនជាងត្រីមាសទី៤នៃឆ្នាំ២០២៣ចំនួន៤.១ភាគរយ ។

ការប្រើប្រាស់បន្តក្លាយជាកម្លាំង ចលករសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៤ ទំហំសរុបនៃការលក់រាយទំនិញ ប្រើប្រាស់ក្នុងសង្គមចិន បានឈានដល់ជាង ១២ទ្រីលានយាន់ប្រាក់ចិន ការប្រើប្រាស់ផ្នែកសេវាកម្ម បានកើនឡើង យ៉ាងឆាប់បង្គួរ ។ ទំហំលក់រាយផ្នែកសេវាកម្ម ក្នុងត្រីមាសទីមួយ បានកើនឡើង១០ភាគរយ ហើយការចំណាយខាងសេវាកម្ម របស់ប្រជាជនគិត ជាមធ្យមក្នុងមនុស្សម្នាក់ៗ បានកើនឡើង១២.៧ភាគរយ ។ ការប្រើប្រាស់តាមអ៊ីនធឺណែត បានបន្តមានភាពសន្ទុះខ្លាំងក្លា ទំហំលក់រាយទំនិញពិតៗ តាមអ៊ីនធឺណែតក្នុងត្រីមាស ទីមួយបានកើនឡើង១១.៦ភាគរយ ។ល។ លោកSheng Laiyun បានយល់ឃើញថា ប្រទេសចិនមានចំនួនប្រជាជនយ៉ាងច្រើន ហើយទ្រង់ទ្រាយ នៃការប្រើប្រាស់មានឧត្តមភាព ។ សេដ្ឋកិច្ចចិនបន្តមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ប្រាក់ចំណូលរបស់ប្រជាជន បានកើនឡើងនិងការប្រកប អាជីពត្រូវបានកែលម្អ អ្វីៗទាំងនេះ សុទ្ធតែមានអំណោយផលដល់ការបង្កើនសមត្ថភាពប្រើប្រាស់ ហើយជំនឿចិត្តរបស់អ្នកប្រើប្រាស់ ក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ ។

ចាប់តាំងពីចូលឆ្នាំ២០២៤មក ប្រទេសចិនបានផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការក្នុងស្រុក ការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធ និងជំរុញជំនឿចិត្ត ប្រសិទ្ធិភាពនៃគោលនយោបាយ ត្រូវបានបញ្ចេញជាបន្តបន្ទាប់។ ធនធានមនុស្សដ៏សម្បូរបែប ទ្រង់ទ្រាយទីផ្សារដ៏ធំធេង ប្រព័ន្ធឧស្សាហកម្មដ៏ល្អ ពេញលេញ និងការវិនិយោគ ខាងការស្រាវជ្រាវនិងអភិវឌ្ឍ ប្រកបដោយកម្រិតខ្ពស់ ។ល។ ប្រការទាំងនេះសុទ្ធតែបានផ្តល់ការគាំទ្រ ដ៏សំខាន់ដល់ការ ងើបឡើងវិញ នៃសេដ្ឋកិច្ចចិន ដែលមានភាពសន្ទុះខ្លាំង ជាងការរំពឹងទុកតាំងពីចូលឆ្នាំនេះមក ហើយក៏បានចាក់គ្រឹះដ៏ល្អ ប្រសើរដល់កំណើនសេដ្ឋកិច្ច ជានិរន្តរភាពប្រកប ដោយស្ថិរភាពនាពេលក្រោយផងដែរ ។

នាពេលបច្ចុប្បន្ននេះ ប្រទេសចិននៅតែស្ថិតក្នុងដំណាក់កាល កែសម្រួលធ្វើបរិវត្តកម្មនិងធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធដដែល ទោះបីជាកំណើន សេដ្ឋកិច្ចមានការឡើង ចុះខ្លះក៏ដោយ ក៏ប៉ុន្តែគុណភាព នៃការអភិវឌ្ឍបន្តមាន ភាពប្រសើរឡើងជាបន្តបន្ទាប់ ការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់កំពុង ទទួលការ រីកចម្រើន ឥតឈប់ឈរ ហើយនិន្នាការទូទៅ នៃសេដ្ឋកិច្ចចិនដែលបានងើបឡើងវិញ ប្រកបដោយភាពល្អប្រសើរ និងស្ថិរភាព មិនប្រែប្រួលទេ ៕

To Top