ព័ត៌មានអន្តរជាតិ

លោក Zelensky អំពាវនាវឲ្យយុវជន វ័យក្មេងបន្ថែមទៀត ចូលរួមប្រយុទ្ធដើម្បីជាតិ

Sputnik

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយថា បុរសវ័យក្មេងគឺអាចបង្កើតទាហានបានប្រសើរជាង ដោយសារតែពួកគេមានកាយសម្បទា និងអាចគ្រប់គ្រងបច្ចេកវិទ្យាថ្មីៗបានកាន់តែងាយស្រួល។

និយាយសំភាសជាមួយ YouTuber ជនជាតិបារាំង Hugo Travers កាលពីចុងសប្តាហ៍ លោក Zelensky បានពន្យល់ពីមូលហេតុដែលលោកទើបតែចុះហត្ថលេខាលើ ច្បាប់កាត់បន្ថយអាយុ នៃការចល័តពី ២៧ទៅ ២៥ឆ្នាំហើយ មូលហេតុមួយដែលគាត់បានផ្តល់គឺដោយសារតែ យុវជនមានភាពសមស្របនឹងបច្ចេកវិទ្យាខ្លាំងជាង។

លោក​បាន​និយាយទៀត​ថា​ ​វា​ជា​ប្រភេទ​សង្គ្រាម​ទំនើប ដោយ​ចង្អុល​ទៅ​លើ​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​មាន​ភាព​លេចធ្លោ​ក្នុង​សមរភូមិហើយមនុស្ស​ជំនាន់​ថ្មី​ស្ទាត់​ជំនាញ​បច្ចេកវិទ្យា​ថ្មីៗ កាន់តែ​លឿន។

ហើយក្នុងនោះហេតុផលមួយទៀតដែលគាត់ បានលើកឡើងនោះគឺថា បុរសវ័យក្មេងអាចដោះស្រាយការទាមទារខាងរាងកាយនៃការប្រយុទ្ធបានយ៉ាងងាយស្រួលជាង ទាហានចាស់ៗខណៈដែល គិតត្រឹមខែកុម្ភៈ ប៉ុណ្ណោះអាយុជាមធ្យមរបស់ទាហានអ៊ុយក្រែននៅជួរមុខគឺ ៤៣ឆ្នាំដែលវាបានឆ្លុះបញ្ចាំង ពីការចល័តរបស់ទីក្រុងគៀវចំពោះបុរសវ័យចំណាស់៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top