ព័ត៌មានអន្តរជាតិ

រុស្សី ប្តេជ្ញាសងសឹក ចំពោះការរឹបអូសទ្រព្យសម្បត្តិ បរទេសរបស់ខ្លួន

Afp

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងសងសឹកវិញ ប្រសិនបើទ្រព្យសម្បត្តិ ដែលជាប់គាំងរបស់ខ្លួន ត្រូវបានរឹបអូសនោះ។

សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍បានអនុម័តច្បាប់ជំនួយបរទេសជាបន្តបន្ទាប់ រួមទាំងវិធានការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កក ដើម្បីផ្តល់មូលនិធិដល់អ៊ុយក្រែន។

លោក Peskov បានលើកឡើងថា “នេះគឺជាការទន្ទ្រានយកទ្រព្យសម្បត្តិរដ្ឋ” ។ លោក​បាន​បន្ថែម​ថា វា​ជា​រឿង​ខុស​ច្បាប់ ហើយ​នឹង​ត្រូវ​រង​នូវ “សកម្មភាព​សងសឹក​មួយ​ចំនួន” ឬ​វិវាទ។

លោកបានបន្ដថា “ប្រសិនបើវិធានការបែបនេះត្រូវបានអនុវត្ត ប្រទេស និងអ្នកវិនិយោគជាច្រើននឹងគិត ១០ដងមុនពេលវិនិយោគនៅក្នុងសេដ្ឋកិច្ចអាមេរិក ឬរក្សាទុកទ្រព្យសម្បត្តិរបស់ពួកគេនៅទីនោះ” ដោយកត់សម្គាល់ថា ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក៕ប្រែសម្រួល ឈូក បូរ៉ា

To Top