ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងជើង គីម ជុងអ៊ុន សាកល្បងកេះកៃ អាវុធនុយក្លេអ៊ែរ

RT News

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធ ដែលក្លែងធ្វើការវាយប្រហារនុយក្លេអ៊ែរប្រឆាំង នឹងគោលដៅរបស់សត្រូវ ។ មេដឹកនាំ គីម ជុងអ៊ុន ផ្ទាល់គឺបានសង្កេតឃើញ កាំជ្រួចរ៉ុក្កែត “ធំអស្ចារ្យ” ជាច្រើនគ្រាប់ ដែលបាញ់កាំជ្រួចមីស៊ីលឆ្ពោះ ទៅកាន់កោះមួយក្នុងសមុទ្រជប៉ុន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា សមយុទ្ធនេះត្រូវបានធ្វើឡើង កាលពីថ្ងៃចន្ទ ហើយបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីល ដែលផ្ទុក “ក្បាលគ្រាប់ធំ” ថ្មី និងមីស៊ីលប្រឆាំងយន្តហោះប្រភេទថ្មី ។ ចំណែកកងកម្លាំងទ័ពអាកាសអាមេរិក និងកូរ៉េខាងត្បូង ក៏បន្តធ្វើសមយុទ្ធរួមគ្នា នៅលើឧបទ្វីបនេះដែរ។

គោលបំណងសំខាន់នៃសមយុទ្ធរបស់ទីក្រុងព្យុងយ៉ាងគឺដើម្បីសាកល្បងជាលើកដំបូងនូវប្រព័ន្ធបញ្ជា និងគ្រប់គ្រងដែលគេហៅថា “កៃនុយក្លេអ៊ែរ ” របស់ប្រទេស ក៏ដូចជាពង្រឹង “សមត្ថភាពវាយប្រហារភ្លាមៗ នៃកម្លាំងនុយក្លេអ៊ែររបស់រដ្ឋ” ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។ (KCNA) បានសរសេរ។ អង្គភាពយោធាបានគោរពនីតិវិធី និងលំដាប់នៃប្រតិបត្តិការ នៅក្នុងសេណារីយ៉ូសម្មតិកម្ម ដែលការជូនដំណឹងអំពី វិបត្តិនុយក្លេអ៊ែរកម្រិតខ្ពស់បំផុត របស់កូរ៉េខាងជើងត្រូវបានចេញ ជាការឆ្លើយតបទៅនឹងការវាយប្រហារមួយ។

KCNA បានផ្សាយថា កាំជ្រួចមីស៊ីល ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរ ក្លែងធ្វើ “បានត្រឹមត្រូវ” បានវាយប្រហារលើកោះ ដែលមានចម្ងាយប្រហែល ៣៥២គីឡូម៉ែត្រ។ មេដឹកនាំកូរ៉េខាងជើង លោក គីម បានបង្ហាញ “ការពេញចិត្តជាខ្លាំង” ចំពោះលទ្ធផលនៃសមយុទ្ធនេះ។

សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន សុទ្ធតែបានថ្កោលទោសការបាញ់បង្ហោះនេះថាជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់សារព័ត៌មានកាលពីថ្ងៃចន្ទថា បញ្ហានេះនឹងស្ថិតក្នុង “របៀបវារៈ” នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top